ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា បដិវត្តពណ៌ដោយប្រើរបៀបតវ៉ា Maidan ត្រូវបានគេប្រើនៅក្នុង ប្រទេសកាហ្សាក់ស្ថាន

បរទេស៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថ្លែងក្នុងកិច្ចប្រជុំរបស់​ ប្រធានអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) បាននិយាយថា គោលដៅចម្បងរបស់ពួកភេរវករ គឺបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ការដណ្តើមអំណាច និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចដែលគាត់បាននិយាយ អំពីរលកនៃការតវ៉ាដែលបាន វាយលុកពាសពេញប្រទេសកាហ្សាក់ស្ថាន កាលពីដើមខែមករា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុង សន្និសីទវីដេអូមួយ របស់ប្រធានអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) ថា ‘បច្ចេកវិទ្យានៃការតវ៉ា Maidan’ ត្រូវបានប្រើប្រាស់នៅក្នុង ប្រទេសកាហ្សាក់ស្ថាន ដោយប្រទេសនេះប្រឈមមុខ នឹងការគំរាមកំហែងពិតប្រាកដ ចំពោះភាពជារដ្ឋរបស់ខ្លួន ។

Maidan Nezalezhnosti តាមន័យគឺរបស់ពាក្យ “Independence Square” គឺជាទីលានកណ្តាលនៃទីក្រុង Kiev រដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ បដិវត្តន៍ពណ៌បាន អង្រួនអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០១៤ នៅពេលដែលប្រធានាធិបតី ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារ ដែលគាំទ្រដោយលោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទបានព្រមានថា អ្វីដែលបានចាប់ផ្តើមជាបាតុកម្ម ដោយសន្តិវិធីប្រឆាំងនឹងតម្លៃឧស្ម័ន ឡើងថ្លៃនៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយក៏បានកើនឡើងយ៉ាងឆាប់រហ័ស ទៅជាកុប្បកម្មដ៏ហឹង្សា និងអំពើភេរវកម្មមិនមែន ជាលើកទីមួយទេ ហើយនឹងមិនមែនជាការប៉ុនប៉ង ចុងក្រោយក្នុងការជ្រៀតជ្រែក ក្នុងតំបន់ពីបរទេសនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top