ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង! ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត១៨ម៉ឺននាក់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៥.៧០៧.៧២៧នាក់ កាលពីថ្ងៃចន្ទ ខណៈដែលករណីថ្មីចំនួន១៧៩.៧២៣ ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានបង្ហាញទិន្នន័យចុងក្រោយ របស់ក្រសួងសុខាភិបាល ។

នេះគឺជាថ្ងៃទី៤ជាប់ៗគ្នា ដែលករណីថ្មីជាង១០០.០០០នាក់ ត្រូវបានចុះបញ្ជីក្នុងមួយថ្ងៃ នៅក្នុងប្រទេស ។

ក្រៅពីនេះ អ្នកស្លាប់ចំនួន១៤៦នាក់ ដោយសារជំងឺរាតត្បាតរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ បានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់៤៨៣.៩៣៦នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

នេះគឺជាការកើនឡើងយ៉ាងខ្លាំង នៃចំនួនករណីថ្មី ក្នុងមួយថ្ងៃ ព្រោះនៅថ្ងៃអាទិត្យ១៥៩.៦៣២ករណីថ្មី ត្រូវបានចុះឈ្មោះ, នៅថ្ងៃសៅរ៍ចំនួន១៤១.៩៨៦ករណីថ្មី, នៅថ្ងៃសុក្រចំនួន១១៧.១០០ករណី, នៅថ្ងៃព្រហស្បតិ៍ចំនួន៩០.៩២៨ករណី និង នៅថ្ងៃពុធ៥៨.០៩៧ករណី ត្រូវបានចុះបញ្ជី ។

មានករណីសកម្ម៧២៣.៦១៩នាក់ នៅក្នុងប្រទេសជាមួយនឹងការកើនឡើង នៃករណីសកម្មចំនួន១៣៣.០០៨នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះគឺជាថ្ងៃទី១៣ជាប់ៗគ្នាដែលចំនួនករណី សកម្មបានកើនឡើងនៅក្នុងប្រទេសឥណ្ឌា ៕
សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top