ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងនិយាយថា គ្មានឱសានវាទ ប៉ុន្តែរុស្ស៊ីត្រូវការចម្លើយ ច្បាស់លាស់ ស្តីពីសន្តិសុខ

បរទេស៖ ស្របពេលធ្វើកិច្ចពិភាក្សាគ្នា ជាមួយណាតូ នៅក្នុងទីក្រុងព្រួចសែលនោះ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនដាក់ឱសានវាទនៅក្នុងកិច្ចចរចាគ្នា ជាមួយលោកខាងលិចនោះទេ ប៉ុន្តែត្រូវការចម្លើយច្បាស់លាស់ ចំពោះក្តីព្រួយបារម្ភសន្តិសុខរបស់ខ្លួន។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ចេញការទាមទារ របស់ខ្លួនដល់សម្ពន្ធមិត្តទាំង ៣០ប្រទេសរបស់ណាតូ ឲ្យមានការធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប ក្រោយមានកិច្ចពិភាក្សាគ្នា ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សឺណែវ ជាទីដែលភាគីទាំងពីរនៅតែបង្ហាញ គោលជំហររៀងខ្លួនផ្សេងគ្នា។

មន្ត្រីនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដុច្នេះថា “យើងមិនមែនកំពុងតែធ្វើការចរចាគ្នា ពីគោលជំហរនៃកម្លាំងទេ វាមិនមាន ហើយនឹងមិនអាចមានឱកាសណាមួយ សម្រាប់ឱសានវាទនៅទីនេះឡើយ”។

ផ្ទាំងពាណិជ្ជកម្ម

“ស្ថានការណ៍បានឈានដល់ ចំណុចដ៏សំខាន់មួយ ពាក់ព័ន្ធនឹងសន្តិសុខអឺរ៉ុប និងផលប្រយោជន៍ជាតិ នៃប្រទេសរបស់យើង ដែលនោះគឺយើងមិនអាច ពន្យាពេលថែមទៀតនោះទេ ហយក្តីព្រួយបារម្ភដែល យើងបានបង្ហាញនោះ គឺត្រូវការចម្លើយដ៏ច្បាស់លាស់” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top