ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ នៅពេល ដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកើនឡើង នៃការបំភាយឧស្ម័ន ដែលត្រូវបានរាយការណ៍ថា មានចំនួន ៦,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹង សំណួរដែលរបាយការណ៍ បានលើកឡើងថា ការកើនឡើង ១៧ភាគរយនៅក្នុងការផលិត ថាមពលពីធ្យូងថ្មនៅឆ្នាំ២០២១ គឺជាហេតុផលចម្បង សម្រាប់ការងើបឡើងវិញ នៃការបំភាយឧស្ម័ន នៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រទេសនេះដើរចេញ ពីផ្លូវ ដើម្បីឆ្លើយតបនឹង អាកាសធាតុរបស់ខ្លួន លើគោលដៅឆ្នាំ២០២៥ និង ២០៣០ ។
ជាការឆ្លើយតប លោក Wang បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការកាត់បន្ថយការ បំភាយឧស្ម័ន ជំនួសឱ្យការធ្វើជា “អ្នកបង្ហោះខ្លែង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang បានលើកឡើងថា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ និងជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដ៏សំខាន់មួយ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការយកចិត្តទុកដាក់ លើប្រទេសផ្សេងទៀត ហើយចាប់ផ្តើមផ្តោតលើអាជីវកម្ម ផ្ទាល់ខ្លួនរបស់ខ្លួន ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា “សហរដ្ឋ អាមេរិក ត្រូវការការ និយាយទទេ តិចនិងការខិតខំបន្ថែម ទៀត” ដោយការលើកឡើងបែបនេះ សំដៅដល់ការនិយាយច្រើន តែគ្មានការអនុវត្ដរបសលប្រទេស មហាអំណាចមួយនេះ។
លោកបានបន្ថែមថា “ការស្ទុះងើបឡើងវិញ នៃការបំភាយឧស្ម័ន នៅសហរដ្ឋអាមេរិក រំលឹកយើងម្តងទៀតថា នៅពេលកំណត់គោលដៅ កាត់បន្ថយការបំភាយឧស្ម័ន យើងគួរតែរក្សាគោលដៅ និងសមហេតុផល ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃទំនួលខុសត្រូវទូទៅ ក្រៅតែពីភាពខុសគ្នា ហើយពិចារណា លើលក្ខខណ្ឌជាតិផ្សេងៗគ្នា” ៕
ដោយ ឈូក បូរ៉ា