ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ថៃ ប្រាយុទ្ធ ចាន់អូចា បញ្ជាឱ្យធ្វើរបងជុំវិញ វិមានរដ្ឋាភិបាល ឱ្យកាន់តែខ្ពស់ថែមទៀត រហូតដល់ ៤ម៉ែត្រ

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យធ្វើរបងជុំវិញ វិមានរដ្ឋាភិបាលឱ្យខ្ពស់ជាងនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របងនៅជុំវិញវិមានរដ្ឋាភិបាល នៅពេលនេះ គឺមានកម្ពស់ប្រហែល ២ម៉ែត្រប៉ុណ្ណោះ ដោយសារការលើកឡើងម្តង ហើយម្តងទៀតនៃសាច់ផ្លូវ ដែលនៅជាប់គ្នាកាលពីឆ្នាំមុន។

ប្រភពព័ត៌មានមួយបាននិយាយថា នាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យធ្វើនៅកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ។ មន្ត្រីមន្ទីរសាធារណការ និងផែនការក្រុង បានចាប់ផ្តើមរៀបចំការងារ ដោយចុះអង្កេត របងបច្ចុប្បន្ន ។ ពួកគេត្រូវបាន គេប្រាប់ឱ្យធានាថា ទិដ្ឋភាពនៃវិមានរដ្ឋាភិបាល មិនត្រូវបានរារាំង ដោយការដំឡើង របងនេះឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top