ព័ត៌មានអន្តរជាតិ

ជប៉ុន មិនគួរសហការដោយងងឹតងងុល ជាមួយលោកខាងលិច ដឹកនាំដោយអាមេរិកនោះទេ ប៉ុន្ដែត្រូវមានទំនាក់ទំនងល្អជាមួយចិន

តូក្យូ៖ កាសែតជប៉ុនមួយបានឲ្យដឹង នៅក្នុងអត្ថបទមួយកាលពី ពេលថ្មីៗនេះថា ក្នុងនាមជាប្រទេសជិតខាង ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិន ជប៉ុន មិនគួរសហការដោយងងឹតងងល់ ជាមួយបណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិននោះទេ ប៉ុន្តែត្រូវស្វែងរកការប្រាស្រ័យ ទាក់ទងជាមួយប្រទេសចិន។

នៅក្នុងការអត្ថាធិប្បាយមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Mainichi Shimbun បានលើកឡើងថា ប្រទេសចិន និងជប៉ុន ប្រឈមមុខនឹងបញ្ហានៃ ការកសាងទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈដែលឆ្នាំ២០២២ គឺជាខួបលើកទី៥០ នៃការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងចិន-ជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរសម្រេចបានកាលពី ៥០ឆ្នាំមុន ប្រទេសទាំងពីរបានលើកតម្កើង ពីសារៈសំខាន់នៃការកសាង ទំនាក់ទំនងសហប្រតិបត្តិការ បើទោះបីជាមានប្រព័ន្ធផ្សេងគ្នាក៏ដោយ។

ផ្ទាំងពាណិជ្ជកម្ម

អត្ថបទបានឲ្យដឹងថា សារៈសំខាន់នៃការរក្សាទំនាក់ទំនង ស្ថិរភាពជាមួយប្រទេសចិន មិនបានផ្លាស់ប្តូរនោះទេ ដោយបានកត់សម្គាល់ថា ដើម្បីកសាងទំនាក់ទំនងប្រភេទថ្មី ជប៉ុន គួរតែត្រលប់ទៅកន្លែង ដែលវាបានចាប់ផ្តើម។

មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ប្រទេសជប៉ុនដែលមាន ភូមិសាស្ត្រជិតស្និទ្ធ និងសេដ្ឋកិច្ចជិតស្និទ្ធ ជាមួយប្រទេសចិន គួរតែបន្តការរួមរស់ជាមួយចិន ៕

ដោយ ឈូក បូរ៉ា

To Top
×