ព័ត៌មានអន្តរជាតិ

អង់គ្លេស-ឥណ្ឌា សង្ឃឹមទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ មានតម្លៃរាប់ពាន់លានដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស បានធ្វើការសន្និដ្ឋានជារួមមួយ នៅថ្ងៃដំបូងនៃជំនួបចរចាគ្នាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលកំពុងធ្វើឡើង នៅក្នុងទីក្រុងញូដេលី។

គោលបំណងដ៏សំខាន់នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងទុកថានឹងអាចបញ្ចប់ ទៅហើយប្រកាសចុះហត្ថលេខា ជាផ្លូវការនៅបំណាច់ឆ្នាំ ខាងមុខនេះដែលវាអាចជម្រុញ ឲ្យមានសកម្មភាពពាណិជ្ជកម្មរវាងគ្នា មានតម្លៃរហូតទៅដល់រាប់ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និងសមភាគីលោកស្រី Anne Marie Trevelyan បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងរវាងគ្នាដ៏ជាក់លាក់មួយ នឹងអាចបង្ហាញវត្តមាននៅក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

អង់គ្លេសក្រោយចាកចេញពីប្លុកអ៊ឺរ៉ុប Post-Brexit ត្រូវបានគេដឹងថា បានកំពុងតែធ្វើការដាក់គោលដៅ អទិភាពទៅលើប្រទេសឥណ្ឌា ដែលជាប្រទេសកំពុងមាន កំណើនសេដ្ឋកិច្ចខ្លាំងមួយ នៅក្នុងទីផ្សារពិភពលោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top