ព័ត៌មានអន្តរជាតិ

តុលាការស៊ើបអង្កេត របស់ឥណ្ឌា បញ្ចេញមូលហេតុ ដែលនាំឱ្យឧទ្ធម្ភាគចក្រ ដឹកឧត្តមសេនីយ៍ Bipin Rawat ធ្លាក់ កាលពីខែមុន

បរទេស៖ ប្រធានផ្នែកបុគ្គលិក របស់ក្រសួងការពារជាតិឥណ្ឌា (CDS) គឺលោក Bipin Rawat និងមនុស្ស ១៣នាក់ផ្សេងទៀត​បានស្លាប់​ នៅក្នុងឧប្បតិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ប្រភេទ Mi-17V5 របស់កងទ័ពអាកាសឥណ្ឌា (IAF) នៅ Tamil Nadu កាលពីខែមុន។ ឧត្តមសេនីយ៍ Rawat គឺជា CDS ដំបូងបង្អស់របស់ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កំហុសរបស់អ្នកបើកឧទ្ធម្ភាគចក្រ បណ្តាលឱ្យឧទ្ធម្ភាគចក្រធ្លាក់ ដែលនាំឱ្យស្លាប់ ឧត្តមសេនីយកំពូល របស់ប្រទេសឥណ្ឌា លោក Bipin Rawat ភរិយារបស់គាត់ និងបុគ្គលិកការពារជាតិ ជាច្រើននាក់ទៀត រួមទាំងសមាជិកនាវិកផងដែរ។ តុលាការស៊ើបអង្កេត ដែលស៊ើបអង្កេតបញ្ហានេះ បានរកឃើញមូលហេតុបែបនេះ។

យោងតាមការរកឃើញ លក្ខខណ្ឌអាកាសធាតុ ដែលមិននឹកស្មានដល់ ពពកច្រើននៅលើមេឃ បានបង្ខំឱ្យពិឡុត “វង្វេង” ដែលបណ្តាលឱ្យមានសោកនាដកម្ម ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើង៕ ប្រែសម្រួលៈ ណៃតុលា

To Top