ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនអតីត សមាជិកព្រឹទ្ធសភាហៃទី ដោយជាប់សង្ស័យ ពីបទលួចធ្វើឃាត ប្រធានាធិបតី

ម៉ៃអាម៉ី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ថា អាជ្ញាធរហ្សាម៉ាអ៊ីក បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា អតីតសមាជិកសភា ជនជាតិហៃទី ដែលជាជនសង្ស័យ ក្នុងការធ្វើឃាតប្រធានាធិបតី របស់ប្រទេសនេះត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ។

កងកម្លាំងកុងស៊ុលហ្សាម៉ាអ៊ីក (JCF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អតីតសមាជិក ព្រឹទ្ធសភា Jean Joel Joseph ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងការលួចធ្វើឃាតប្រធានាធិបតី Jovenel Moise ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃសុក្រ ។

សេចក្តីថ្លែងការណ៍បានដាក់ថា JCF “អាចបញ្ជាក់បានថា ជនជាតិហៃទី ម្នាក់ Jean Joel Joseph និងសមាជិក៣នាក់ផ្សេងទៀត នៃគ្រួសាររបស់គាត់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ពីបទចោទប្រកាន់ទាក់ទង នឹងអន្តោប្រវេសន៍” ។

ក្រុមអ្នកស៊ើបអង្កេតហ្សាម៉ាអ៊ីក បានទាក់ទងអាជ្ញាធរហៃទី ដែលបានលើកឡើង ថា លោក Joel Joseph ត្រូវបាន “ដែលជាការចង់បាននៅក្នុងប្រទេសហៃទី ក្នុងនាមជាជនសង្ស័យ នៅក្នុងការចោទប្រកាន់ថា ធ្វើឃាតប្រធានាធិបតីហៃទី ក្នុងឆ្នាំ២០២១ ។

លោក Joel Joseph ត្រូវបានគេចាប់ខ្លួននៅផ្ទះមួយក្នុងក្រុង St Elizabeth ជាព្រះសហគមន៍កាតូលិក នៅភាគនិរតីនៃប្រទេសដែនកោះមួយនេះ ។

គួរបញ្ជាក់ថា មនុស្សជាង៤០នាក់ រួមទាំងជនជាតិ កូឡុំប៊ី ចំនួន១១នាក់ និងជនជាតិអាមេរិកដើមកំណើតហៃទី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងការធ្វើឃាតនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top