បរទេស៖ ប្រធានអង្គការសុខភាពពិភពលោកនៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព្រមានទៅកាន់ពិភពលោក និងមេដឹកនាំប្រទេសទាំងអស់ថាវិរុសកូវីដ និងការរាតត្បាតគឺនឹងមិន ទាន់អាចបញ្ចប់ទៅនៅឡើយ។
លោកសាស្ត្រាចារ្យ Dr. Tddros Adhanom Ghebreyesus បានព្រមានប្រឆាំងទៅនឹងការសន្មត និងលើកឡើងថាអូមីក្រុង គឺមានភាពធូរស្រាលជាង និងអាចងាយស្រួលនឹងបាត់រលត់ទៅវិញ។
ការប្រកាសនេះត្រូវបានធ្វើឡើង នៅចំពេលដែលអឺរ៉ុបក្នុងតំបន់ជាច្រើន កំពុងទទួលរងរបាយការណ៍ឆ្លងបំបែក កំណត់ត្រាសាជាថ្មីដូចជានៅបារាំង ជាដើមគិតត្រឹមថ្ងៃអង្គារ ម្សិលមិញនេះពលរដ្ឋឆ្លងថ្មី មានទៅដល់ជិតកន្លះលាននាក់។

លើសពីនោះផងដែរវាគឺជាលើកទីមួយហើយ ចាប់តាំងតែពីពេលមានជំងឺរាត ត្បាតដែលអាល្លឺម៉ង់បានធ្វើការរាយការណ៍ថា មនុស្សដល់ទៅជាង១០ម៉ឺននាក់ បានឆ្លងកូវីដ
នៅក្នុងរយៈពេល២៤ម៉ោង គិតត្រឹមថ្ងៃពុធនេះ៕
ប្រែសម្រួល៖ស៊ុនលី
