ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី២រូប របស់អង់គ្លេស នឹងធ្វើដំណើរទៅអូស្ត្រាលី ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ

បរទេស៖ យោងតាមការបញ្ជាក់ដោយការិយាល័យរបស់ក្រសួងការបរទេសអង់គ្លេសនៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss និងរដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស Ben Wallace នឹងធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីនៅក្នុងសប្តាហ៍នេះដើម្បីពិភាក្សាក្នុងការបង្កើនទំនាក់ទំនងសន្តិសុខទ្វេភាគី។

Truss ក៏បានធ្វើការថ្លែងដែរថា៖ ក្នុងពេលែលកងកម្លាំងបែបសាហាវៗ កំពុងគម្រាមកំហែងទៅលើសន្តិសុខរបស់សកលលោក នោះសម្ព័ន្ធមិត្តដូចជាអង់គ្លេសនិងអូស្ត្រាលីចាំបាច់ទាមទារនូវការ បង្ហាញការយកចិត្តទុកដាក់លើគ្នាទៅវិញ ទៅមកនិងដើម្បីធ្វើឲ្យមានសេរីភាពខាងផ្នែកការពារជាតិនិងប្រជាធិបតេយ្យ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចលើកនេះ បានធ្វើឡើងបន្ទាប់ពីអង់គ្លេស និងសហរដ្ឋ អាមេរិក ទើបតែបានធ្វើការចុះហត្ថលេខាកាលពីខែកញ្ញា ក្នុងការផ្គត់ផ្គង់អូស្ត្រាលីជាមួយនឹងបច្ចេកវិទ្យានិងការ ពង្រឹងសមត្ថភាពទៅលើកងកម្លាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top