ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងបារាំង ច្រើនគ្រឿងបង្ហាញវត្តមានក្បួនទ័ពរបស់ក្រិក

បរទេស៖ នៅព្រឹកថ្ងៃពុធនេះយន្តហោះចម្បាំងជាច្រើនគ្រឿងដែលផលិតក្នុងប្រទេស បារាំងបានបន្លឺសម្លេងយ៉ាងកងរំពងពាសពេញរដ្ឋធានីរបស់ប្រទេសក្រិកដែល
វាស្ថិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាតែនក្នុងការបង្កើនសមត្ថភាពការពារនិងក្នុងពេលកំពុងមានភាពតានតឹងជាមួយនឹងតួកគី។

យន្តហោះចម្បាំងចំនួន៦គ្រឿងប្រភេទ Rafale ម៉ូដេលចុងក្រោយត្រូវបានក្រិកបញ្ជាទិញពីកងកម្លាំងយោធារបស់បារាំងហើយវាត្រូវបានដាក់ឲ្យហោះជាក្បួនក្នុង
កំពស់ទាបពីលើរដ្ឋធានីមុនពេលដែលវាត្រូវបានប្រគល់ទៅឲ្យកងកម្លាំងទ័ពអាកាសរបស់ក្រិក។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលនៃប្រទេសក្រិកបានធ្វើការចំណាយប្រាក់ប្រមាណជា២,៥ពាន់លានអឺរ៉ូឬត្រូវជា២,៨ពាន់លានដុល្លារដើម្បីទិញយកយន្តហោះ Rafale នេះ
ចំនួន១៨គ្រឿងដែលក្នុងនោះ១២គ្រឿងពីកងទ័ពអាកាសបារាំងនិង៦គ្រឿងទៀតពីក្រុមហ៊ុនផលិតបារាំង Dassault៕

ប្រែសម្រួល៖ស៊ុនលី

To Top
×