ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងប្រារព្ធធ្វើជំនួបកំពូលជាមួយប្រធានាធិបតីចិន នៅពេលចាប់ផ្តើមកីឡាអូឡំាពិកនៅប៉េកាំង

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ក្នុងពេលចាប់ផ្តើមនៃការប្រកួតកីឡាអូឡំាពិករដូវរងារ សម្រាប់ជំនួបកំពូលមួយ ដែលនឹងរួមបញ្ចូលទាំងការពិភាក្សាស្តីពីកិច្ចពិភាក្សារបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិកនិងណាតូ ស្តីពីរឿងអ៊ុយក្រែន។


យោងតាមមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី ដែលគ្រោងនឹងចូលរួមក្នុងពិធីបើកកម្មវិធីនៅថ្ងៃទី០៤ ខែកុម្ភៈផងនោះ នឹងផ្តោតសំខាន់លើការធានាសន្តិសុខ ដែលនឹងត្រូវផ្តល់ឲ្យដោយអង្គការសម្ពន្ធមិត្តយោធាណាតូ។

ផ្ទាំងពាណិជ្ជកម្ម


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “គ្មានការសម្របសម្រួលនៃសកម្មភាពរបស់ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ស្តីពីការធានាសន្តិសុខ រហូតមកទល់ពេលបច្ចុប្បន្ននេះ”។

លោកបន្ថែមថា “នៅពេលជាមួយគ្នានេះ ប្រទេសរុស្ស៊ីនិងប្រទេសចិន ក្នុងនាមជាប្រទេសរក្សាចំណងមិត្តភាពនៃភាពជាដៃគូនោះ គឺកំពុងតែផ្លាស់ប្តូរឲ្យគ្នាជាបន្តបន្ទាប់ នូវព័ត៌មាននិងទស្សនៈ លើបញ្ហាចម្បងបំផុតនានា រួមទាំងរឿងមួយនេះផងដែរ”៕

To Top
×