ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្តេជ្ញាចិត្តបង្កើន កម្លាំងការពារ កាន់តែខ្លាំងប្រឆាំង ការរំខាន ដោយអាមេរិក

បរទេស ៖ នៅក្រោយកិច្ចប្រជុំ នៃគណកម្មការកណ្តាល ការិយាល័យ នយោបាយលើកទី៦ ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងអត្ថន័យដើម្បីបង្កើន សកម្មភាព កាន់តែគួរឲ្យទុកចិត្ត និងមានសមត្ថភាព ជាងនេះថែមទៀត ចំពោះវិស័យការពារជាតិរបស់ខ្លួន។

សេចក្តីថ្លែង ការណ៍ដដែល បានបន្តដែរថាការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីអាចប្រឈមមុខ ទៅនឹងសកម្មភាព រំខានរបស់សហរដ្ឋអាមេរិក ដែលមានភាពកាន់ តែសំពាធឡើង ចំពោះវិស័យការពារជាតិ របស់កូរ៉េ។

ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយប៉ុណ្ណោះ បន្ទាប់ពីជំនួបជាប្រវតិ្តសាស្ត្រ រវាងអាមេរិកនិងកូរ៉េខាងជើង ប៉ុន្តែអាមេរិកបានធ្វើសកម្មភាព សមយុទ្ធយោធាដល់ ទៅរាប់រយដង រួចទៅហើយក្នុង ពេល ដែលខ្លួន បាននិយាយថាតែងតែប្តេជ្ញាចិត្ត ចំពោះការបញ្ចប់ធ្វើតេស្តនិង ផលិតអាវុធជាយុទ្ធសាស្ត្រ ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ អាមេរិកងតែងតែ បានដាក់ពង្រាយអាវុធជាច្រើន នៅតាមតំបន់ជុំវិញឧបទ្វីបកូរ៉េ និងជាពិសេសនៅកូរ៉េខាងត្បូង ដែលវាគឺជាការគម្រាមកំហែង យ៉ាងខ្លាំង ចំពោះកូរ៉េខាងជើង៕

ប្រែសម្រួល៖ស៊ុនលី

To Top