ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន និងបេឡារូស ថ្លែងអបអរ ក្នុងថ្ងៃខួបអនុស្សាវរីយ ទំនាក់ទំនង៣០ឆ្នាំ

បរទេស ៖ ប្រធានាធិបតីនៃប្រទេសចិន លោក Xi Jinping និងសមភាគីលោក Alexander Lukashenko នៅថ្ងៃព្រហស្បតិ៍ នេះបានធ្វើការសេចក្តី ថ្លែងការណ៍ អបអររវាងគ្នាចំពោះថ្ងៃខួបទី៣០ឆ្នាំ នៃអនុស្សាវរីយបង្កើត ទំនាក់ទំនងរវាងគ្នា។

នៅក្នុងសាររបស់លោក Xi បានធ្វើការលើកឡើង អំពីសកម្មភាព៣០ឆ្នាំមកនេះ នៃទំនាក់ទំនងរវាងប្រទេសចិន និងបេឡារូស ដោយជឿជាក់ថា វាបានរីកចម្រើនកាន់ តែខ្លាំង រហូតមក ។

លោកបន្តទៀតថា តាមរយៈការដឹកនាំដោយរូបលោកផ្ទាល់ និងលោក Lukashenko ប្រទេសចិននិង ប្រទេសបេឡារូស បានកសាងបាននូវយុទ្ធសាស្ត្រ ជាដៃគូយ៉ាង ជោគជ័យ រវាងគ្នានិងក៏ដូចជាសហប្រតិបត្តិការ ឈ្នះៗជាមួយគ្នាផង ។

ផ្ទាំងពាណិជ្ជកម្ម

ទំនាក់ទំនងរវាងចិន និងបេឡារូស បានកើនឡើងដល់កម្រិតខ្ពស់មួយទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពីសេសអំឡុងពេលកូវីដ តាមរយៈការចូលរួម ជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាត មួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top