ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងទ័ព ជើងទឹកអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីបានលើកឡើង ពីចំណុចល្អរបស់លោក ពូទីន

បរទេស៖ ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ បានដាក់ពាក្យលាលែងពីតំណែង ជុំវិញការលើកឡើងដ៏ចម្រូងចម្រាស និងចំណុចល្អ ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមនាវីឯក Kay-Achim Schoenbach បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិ Christine Lambrecht បន្ធូរបន្ថយខ្ញុំពីភារកិច្ចរបស់ខ្ញុំ ដោយមានប្រសិទ្ធិភាពភ្លាមៗ ហើយរដ្ឋមន្ត្រីបានទទួល យកសំណើរបស់ខ្ញុំ ផងដែរ” ។

លោក Schoenbach បានទទួលរងការរិះគន់ជុំវិញ ការកត់សម្គាល់ដែលបានធ្វើឡើង ក្នុងអំឡុងកិច្ចពិភាក្សានៅក្នុង ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ដែលជាកន្លែងដែលលោកបានស្នើថា លោក វ្លាឌីមៀរ ពូទីន សមនឹងទទួលបានការគោរព។

ផ្ទាំងពាណិជ្ជកម្ម

លោក Schoenbach បាននិយាយថា “អ្វីដែលគាត់ (ពូទីន) ចង់បានគឺការគោរព” ។ វាងាយស្រួលក្នុងការផ្តល់ឱ្យ គាត់នូវការគោរពដែលគាត់ ពិតជាទាមទារ ហើយប្រហែលជាសម នឹងទទួលបានផងដែរ”។

លោក Schoenbach បានបន្ថែមថា លោកជឿថា អ៊ុយក្រែនចូលរួមជាមួយអង្គការ NATO មិនមែនជាគំនិត “ឆ្លាត” នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top