ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក ធ្វើការហ្វឹកហាត់ នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ ក្រុមនាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ២គ្រឿង នាពេលថ្មីៗនេះ បានចូលទៅក្នុងដែន សមុទ្រចិនខាងត្បូង ដសម្រាប់ការហ្វឹកហាត់ នេះបើយោងតាមសម្តី ក្រសួងការពារជាតិនៅថ្ងៃចន្ទនេះ ស្របពេលដែលតៃវ៉ាន់រាយការណ៍ ពីការលុកលុយថ្មីពី កងកម្លាំងទ័ពអាកាសចិន ដោយរួមមានទាំងយន្តហោះ សង្គ្រាមអេឡិកត្រូនិកថ្មីផង។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ក្រុមវាយប្រហាររបស់នាវា ផ្ទុកយន្តហោះទ័ពជើងទឹក សហរដ្ឋអាមេរិក២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Carl Vinson និងនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ក្រុមនាវាផ្ទុកយន្តហោះទាំងនោះ នឹងធ្វើសមយុទ្ធនានា ដោយរួមមានទាំងប្រតិបត្តិការ សង្គ្រាមប្រឆាំងនាវាមុជទឹក ប្រតិបត្តិការសង្គ្រាមដែនអាកាស និងប្រតិបត្តិការទប់ស្កាត់ដែនសមុទ្រ ដើម្បីពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិក បាននិយាយបន្ថែមទៀតដោយ មិនផ្តល់សេចក្តីលម្អិតថា សមយុទ្ធហ្វឹកហាត់ នឹងត្រូវបានធ្វើឡើងដោយ អនុលោមតាមច្បាប់អន្តរជាតិ នៅក្នុងដែនទឹកអន្តរជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top