ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យ​ មានការអត់ធ្មត់ និងជ្រើសយកការសន្ទនា ក្រោយរដ្ឋប្រហារនៅប៊ូគីណាហ្វាសូ

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យតួអង្គទាំងអស់នៅ ក្នុងប្រទេសប៊ូគីណាហ្វាសូ អនុវត្តការអត់ធ្មត់ និងជ្រើសរើសការសន្ទនា បន្ទាប់ពីកងទ័ព របស់ប្រទេសនេះ បានទម្លាក់ប្រធានាធិបតី នៅក្នុងរដ្ឋប្រហារ ចុងក្រោយរបស់អាហ្វ្រិកខាងលិច មួយនេះ។

ប្រមុខអង្គការ សហប្រជាជាតិ “ថ្កោលទោសយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ង ដើម្បីកាន់កាប់រដ្ឋាភិបាល ដោយកម្លាំងអាវុធ” និង “អំពាវនាវឱ្យ មេដឹកនាំរដ្ឋប្រហារ បញ្ឈប់ការប្រើប្រាស់អាវុធ” នេះបើយោងតាមសេចក្តី ថ្លែងការណ៍ ដែលសន្មតដោយអ្នកនាំពាក្យរបស់លោក Stephane Dujarric ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រមុខយូអិនលោក Guterres ក៏បានជំរុញមេដឹកនាំ រដ្ឋប្រហារឱ្យ “ធានានូវការការពារសុចរិតភាព រូបវន្តរបស់ប្រធានាធិបតី និងស្ថាប័ន នៃប្រទេសប៊ូគីណាហ្វាសូ” ។

កងទ័ពរបស់ប្រទេសប៊ូគីណាហ្វាសូ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានបណ្តេញប្រធានាធិបតីលោក Roch Kabore ចេញពីតំណែង ព្យួររដ្ឋធម្មនុញ្ញ រំលាយរដ្ឋាភិបាល និងសភាជាតិ និងបិទព្រំដែនរបស់ប្រទេសផងដែរ ៕
ដោយ ឈូក បូរ៉ា

To Top