ព័ត៌មានអន្តរជាតិ

News Update៖ ករណីរត់ជាន់គ្នានៅកាមេរ៉ូន បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួស ៣៨នាក់

YAOUNDE ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់និង ៣៨នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នា នៅពហុឯកីឡដ្ឋានដែលរៀបចំ ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក ហៅកាត់ (AFCON) នៅប្រទេសកាមេរ៉ូន កាលពីយប់ថ្ងៃចន្ទ ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង របស់ប្រទេសលោក Rene Emmanuel Sadi បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះ ។

លោក Sadi បានឲ្យដឹងថា មនុស្ស ៧នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោម៣៨នាក់ ។ រដ្ឋាភិបាលកំពុងមើលថែពួកគេ នៅក្នុងមន្ទីរពេទ្យផ្សេងៗក្នុងរដ្ឋធានី Yaounde ជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើង ។

“ខណៈដែលស្វាគមន៍ការសាទរ ដែលបង្ហាញដោយប្រជាជនកាមេរ៉ូន ចាប់តាំងពីការចាប់ផ្តើម AFCON នៅលើទឹកដីរបស់យើង រដ្ឋាភិបាលសូមអំពាវនាវ ដល់ស្មារតីនៃការទទួលខុសត្រូវ វិន័យ និងភាពជាពលរដ្ឋល្អរបស់ ទាំងអស់គ្នាសម្រាប់ភាពជោគជ័យ សរុបនៃព្រឹត្តិការណ៍កីឡាដ៏ធំនេះ ស្របពេលជាមួយគ្នា។ ពេលវេលាផ្តល់ការធានាថា រាល់ការរៀបចំចាំបាច់ទាំងអស់ នឹងបន្តធ្វើឡើង សម្រាប់គោលបំណងនេះ” ។

សោកនាដកម្មនេះបានកើតឡើង នៅគ្រាដែលអ្នកគាំទ្របាល់ទាត់ ព្យាយាមចូលទៅក្នុងពហុកីឡដ្ឋានដែលជា កន្លែងការប្រកួតដ៏សំខាន់រវាងក្រុម Cameroon និង Comoros កំពុងត្រូវធ្វើការប្រកួតគ្នា ។

កាមេរ៉ូន បានឈ្នះការប្រកួតក្នុងលទ្ធផល ២ទល់នឹង១ និងបានឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃការដណ្តើមមជើងឯក ។ យ៉ាងណាក៏ដោយ ការរងរបួសដោយការរត់ជាន់គ្នា បានបន្សល់ទុកនូវរសជាតិជូរចត់ បន្ទាប់ពីទទួលបានជ័យជម្នះ សម្រាប់ក្រុមម្ចាស់ផ្ទះមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top