ព័ត៌មានអន្តរជាតិ

លោក ពូទីន គាំទ្រចិនប្រឆាំងនឹង ការធ្វើនយោបាយកីឡា នៃការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉េកាំង

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ កាលពីថ្ងៃអង្គារក្នុងសុន្ទរកថា ទៅកាន់អត្តពលិករបស់ ប្រទេសរបស់លោកថា រុស្ស៊ី និងចិនប្រឆាំងការធ្វើនយោបាយកីឡា និងការធ្វើពហិការនៅមុន ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ជាដាច់ខាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេស មួយចំនួនដែលបាននិយាយថា ពួកគេនឹងមិនបញ្ជូនអ្នកនយោបាយ ឬអ្នកតំណាងផ្សេងទៀត ទៅការប្រកួតនៅខែក្រោយហៅថា ការធ្វើពហិការការទូតដោយ លើកឡើងពីការព្រួយបារម្ភ អំពីសិទ្ធិមនុស្សនៅប្រទេសចិន។ លោក ពូទីន គ្រោងនឹងចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក និងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង។

លោកពូទីនបានបន្តថា ខ្ញុំចាត់ទុកគោលដៅសំខាន់ នៃការប្រកួតទាំងនេះ ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យ បានច្រើនតាមដែលអាចធ្វើ ទៅបានចំពោះកីឡា និងការពង្រឹងមិត្តភាពរវាងប្រជាជន។ វិធីសាស្រ្តទាំងនេះត្រូវបាន ចែករម្លែកដោយអ្នករៀបចំការ ប្រកួតនាពេលខាងមុខ ជាមិត្តចិនរបស់យើង ហើយយើងរួមគ្នាប្រឆាំងនឹងនយោបាយកីឡា និងការធ្វើពហិការ។ យើងគាំទ្រតម្លៃអូឡាំពិកជាប្រពៃណី សំខាន់ជាងនេះទៅទៀត សមភាព និងយុត្តិធម៌។

ជំនួសឲ្យពិធីធម្មតានៅទីក្រុងមូស្គូ មុនពេលក្រុមរុស្ស៊ីចេញ ដំណើរទៅប្រកួតកីឡាអូឡាំពិក លោកពូទីនបាននិយាយទៅកាន់ អត្តពលិកតាមរយៈតំណភ្ជាប់វីដេអូ ខណៈពួកគេបានប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនទូទាំងប្រទេស។ លោកបានបន្ថែមថា ខ្ញុំស្នើឲ្យអ្នក និងមិត្តរួមក្រុមទាំងអស់គោរព តាមតម្រូវការទាំងអស់របស់គណៈកម្មាធិការ រៀបចំការប្រកួតឲ្យបានហ្មត់ចត់ និងអនុវត្តតាមការណែនាំ ផ្នែកវេជ្ជសាស្ត្រទាំងអស់ឲ្យបានហ្មត់ចត់។

ដូចនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅឆ្នាំមុន នៅទីក្រុងតូក្យូ ប្រជាជនរុស្ស៊ីនឹងប្រកួតប្រជែង ដោយគ្មានឈ្មោះប្រទេសរបស់ពួកគេ ឬទង់ជាតិនៅឯព្រឹត្តិការណ៍កីឡាប៉េងកាំង ក្នុងការប្រឈមមុខនឹង ជម្លោះគ្រឿងញៀនដែល អូសបន្លាយអស់ជាច្រើនឆ្នាំ។ ក្រុមនេះនឹងត្រូវបានគេស្គាល់ថាជា “ROC” ដែលខ្លីសម្រាប់ គណៈកម្មាធិការអូឡាំពិករុស្ស៊ី ៕

To Top