ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ មិនថា​លីទុយអានី​ បង្ករឿងហេតុ​យ៉ាងណា​ក៏ដោយ ​នឹង​ធ្វើឱ្យខ្លួនឯង​រង​ ការ​ខូច​ខាត​យ៉ាងដំណំ​

នាពេលថ្មីៗ​កន្លងទៅនេះ ​តាម​ការផ្សាយដំណឹង​នៃ​ ប្រព័ន្ធសារព័ត៌មានជាច្រើន ​ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ជាដើម​បានឱ្យដឹងថា ​ដោយសារតែ​អ្នកនយោបាយលីទុយអានី​ បាន​បង្ករឿងហេតុ​ចំពោះ​គោលការណ៍ចិន​តែមួយ ​បានជា​បណ្តាលឱ្យ​ទំនាក់ទំនង ជាមួយប្រទេសចិន​មានភាពតានតឹង ​ក៏​ដូច​ជា​បណ្តាលឱ្យ​សហគ្រាស​លីទុយអានី ​និង​សហគ្រាស​ដែល​វិនិយោគទុន ​ដោយ​បណ្តាប្រទេស​សហភាព​អឺរ៉ុប​ បាន​ទទួល​រង​ការខាតបង់​យ៉ាងខ្លាំង​ផងដែរ ​។ ​

ឥស្សរជន​នៃ​មជ្ឈដ្ឋាន ពាណិជ្ជកម្ម​ប៉ាន់​ប្រមាណ​ថា ​ការខូចខាត​ដល់​អាជីវកម្ម​ទាំងមូល​ បានឡើងដល់​រាប់រយ​លាន​ប្រាក់អឺរ៉ូ ​។ ​នាពេល​បច្ចុប្បន្ននេះ ​សហគ្រាស​ជាច្រើន​កំពុង​ទទួល​រង​ផលវិបាក​ពីសំណាក់​ អ្នកនយោបាយ​លីទុយអានី​ ដែល​បង្ក​រឿងហេតុ​ទាំងនោះ ​ហើយ​ពួកគេ​បាន​នាំ​គ្នា​ដាស់តឿន​ រដ្ឋាភិបាលលីទុយអានី​ឱ្យ​ កែលម្អ​ទំនាក់​ទំនង​ជា​មួយ​ប្រទេសចិន​ក្នុងពេលឆាប់ៗ ​។​

សូមបញ្ជាក់ថា ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ ​២០២១ ​រដ្ឋាភិបាលលីទុយអានី​មិនអើពើ នឹង​ការប្រឆាំងតវ៉ា​យ៉ាង​ខ្លាំង ​និង​ការដាស់តឿន​ជាច្រើន លើក​របស់​ប្រទេសចិន ​ហើយបានអនុញ្ញាតឱ្យ​អាជ្ញាធរ តៃវ៉ាន់​បង្កើត​អ្វី​ដែល​ហៅថា ​”ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ​។ ​ទង្វើដ៏អាក្រក់​របស់​ភាគីលីទុយអានី​ បែបនេះ​បាន​ល្មើស​នឹង​គោលការណ៍​ប្រទេសចិន​តែមួយ​យ៉ាងគឃ្លើន​ និង​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន​យ៉ាង​កម្រោល ​ក៏ដូចជា​ល្មើសនឹង​ពាក្យសន្យា​ ខាងនយោបាយ​ដែល​ភាគី​លីទុយអានី​បាន​ធ្វើ​ក្នុងសេចក្តីប្រកាស​ស្តីពី​ ការបង្កើត​ទំនាក់ទំនង ​ផ្លូវទូត​រវាង​ប្រទេសទាំងពីរ ​។ ​ដូច្នេះ ​អាចឱ្យ​ឃើញថា ​ប្រទេស​លីទុយអានី​បាន​ប្រព្រឹត្តិ​ទោសកំហុស​ យ៉ាង​ធ្ងន់ធ្ងរ​ជា​មុន​សិន ​ហើយ​ប្រទេស​ចិន​បាន​ចាត់ វិធានការ​តបតវិញ​ដោយ​សមហេតុ​ សមផល​និង​តាម​ផ្លូវ​ច្បាប់ ​។ ​ប្រទេសចិន​បាន​និង​កំពុង​អនុវត្ត ​តាម​ច្បាប់កំណត់​នៃ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​យ៉ាងតឹងរ៉ឹង​ដែល​ ជា​វិធានការ​ដ៏ត្រឹមត្រូវ​របស់​ប្រទេស​ចិន​ សម្រាប់​គាំពារ​អធិបតេយ្យភាពជាតិ ​ដូច្នេះហើយ ​ភាគីលីទុយអានី​ចាំបាច់ ត្រូវ​ទទួលរង​ផលវិបាក​ទាំងអស់​ដែល​បណ្តាល​មក​ពី​ការបំពាន លើ​ទំនុកចិត្ត​របស់ខ្លួន ​។​

ការពិតជាក់ស្តែង​បានបញ្ជាក់ថា ​អ្នកនយោបាយ​លីទុយអានី​ សុខចិត្ត​ធ្វើជា​កូនអុក​របស់ ​កម្លាំង​ប្រឆាំង​ចិន ​នោះទីបំផុត​អ្នកដែល​រងផលប៉ះពាល់ ​គឺជា​សហគ្រាស​ក្នុងស្រុក​ព្រមទាំង​សហគ្រាសបរទេស​ដែល ​វិនិយោគទុន​នៅ​ប្រទេស​លីទុយអានី​ហ្នឹងឯង ​។ ​យោង​តាម​ការផ្សាយដំណឹង ​នៃ​ប្រព័ន្ធសារព័ត៌មាន ​ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ជាដើម​បានឱ្យដឹងថា ​ដើម្បី​កាត់បន្ថយ​ការខាតបង់​របស់ខ្លួន ​សហគ្រាសធំៗ​ទាំង​ជាតិ​និង​អន្តរជាតិ​ ជាច្រើន​របស់​លីទុយអានី ​កំពុង​គ្រោងនឹង​បោះបង់ចោល ​អាជីវកម្ម​ក្នុង​ប្រទេស​លីទុយអានី ​និង​ផ្ទេរ​ផលិតកម្ម​ទៅ​កាន់​ ប្រទេស​ផ្សេងទៀត ​។ ​អាចនិយាយបានថា ​អ្នកនយោបាយ​លីទុយអានី ​ដែល​គិត​មិន​បាន​វែងឆ្ងាយ ​ទាំង​នោះ​នឹង​ធ្វើឱ្យ​ខ្លួនឯង​រងការខូចខាត​យ៉ាងដំណំ​ និង​បង់តម្លៃ​យ៉ាង​ធ្ងន់​ធ្ងរ​ទាល់​តែ​សោះ ​។​

ផ្ទាំងពាណិជ្ជកម្ម

ការធ្វើប្រជាតិមតិ​មួយលើក​ នៅចុងឆ្នាំ២០២១ ​បានបង្ហាញថា ​ការមានទំនុកចិត្ត​របស់​ប្រជាជន​លីទុយ​អានី​ ចំពោះ​រដ្ឋាភិបាល​បានធ្លាក់ចុះ​មកនៅត្រឹម ​១៧.៣ ​ភាគរយ ​។ ​អ្នកទទួលខុសត្រូវ​នៃ​ស្ថាប័ន ស្ទង់​ប្រជាមតិ​បាន​ថ្លែង​ថា ​សមាមាត្រនេះ​គឺជា​កម្រិតទាបបំផុត​ ចាប់តាំងពី​ការបង្កើត​ប្រទេសលីទុយអានី​ មក​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​បញ្ចុះកម្តៅ​ នៃ​ទំនាក់ទំនង​ជាមួយប្រទេសចិន​ របស់​លីទុយអានី​ជា​ដើម ​។​

ពី​ការដាក់សម្ពាធ​របស់​សហគ្រាស​ ដល់​ការ​ធ្លាក់ចុះ​នៃ​ការធ្វើប្រជាតិមតិ ​រដ្ឋាភិបាលលីទុយអានី​ បាន​បង់​តម្លៃ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ ការប្រព្រឹត្ត​ខុស​ឆ្គង​ក្នុង​បញ្ហា​ពាក់ព័ន្ធ​តៃវ៉ាន់ ​។ ​ដូចប្រសាសន៍​របស់​លោក ​Gitanas ​Nausėda ​ប្រធានាធិបតី​លីទុយអានី​ ដែល​បាន​លើកឡើងថា ​វា​ច្បាស់ណាស់​ថា ​ទំនាក់ទំនង​រវាង​ចិន ​និង​លីទុយអានី​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ​បាន ​”បណ្តាលឱ្យ​សហគ្រាស ​មាន​ការខាតបង់​យ៉ាង​ខ្លាំង “ថែមទាំង​ក៏​” នឹង​មានភាព​កាន់តែ​ខ្លាំងឡើងៗ​ នាពេលអនាគត”​ផងដែរ ​។​

គួរបញ្ជាក់ថា ​អ្នកនយោបាយ​លីទុយអានី ​ដែល​បង្ករឿងហេតុ​ទាំងនោះ ​ចាំបាច់ត្រូវ​ដឹងឱ្យ​ច្បាស់​ថា ​បច្ចុប្បន្ន​នេះ ​ចិនដីគោក​បាន​ក្តាប់ជាប់​នូវ​ សិទ្ធិដឹកនាំ​និង​សិទ្ធិម្ចាស់ការ​ក្នុង​ទំនាក់ទំនង​រវាង​ត្រើយ​ទាំង​សង​ខាង​ នៃ​ច្រកសមុទ្រតៃវ៉ាន់​រួចហើយ ​ការបង្រួបបង្រួម​របស់ប្រទេសចិន​ ជាចរន្តប្រវត្តិសាស្ត្រ​ដែល​ មិន​អាច​រា​រាំង​បាន​ឡើយ ​។ ​សូម​ដាស់តឿន​ភាគីអាមេរិក​កុំមើលស្រាល​ ចំពោះ​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ ​ឆន្ទៈ​ដ៏​មោះមុត​ និង​សមត្ថភាព​ដ៏ខ្លាំងក្លា​របស់​ប្រជាជនចិន ក្នុងការគាំពារ​អធិបតេយ្យភាពជាតិ​ និង​បូរណភាព​ទឹកដី​ឱ្យ​សោះ ​។ ​ទង្វើណា​ដែល​ចង់​បំពានលើ​ គោលការណ៍ចិន​តែមួយ ​និង​ប៉ុនប៉ង​រារាំង​និន្នាការ​បង្រួប​បង្រួម​ របស់​ប្រជាជាតិ​ចិន​មុខជា​នឹង​ ទទួលបរាជ័យ​ជាក់ជាមិនខាន ​!​

To Top