ព័ត៌មានអន្តរជាតិ

ក្រុមពលរដ្ឋ ជាស្ត្រីអាហ្គានីស្ថាន នាំគ្នាធ្វើបាតុកម្មប្រឆាំងអាមេរិក បញ្ហាបង្កកទ្រព្យសម្បត្តិ

កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជាស្ត្រីជនជាតិអាហ្គានីស្ថានជាច្រើនរយនាក់បានចូលរួម នៅក្នុងបាតុកម្មមួយនៅ
រដ្ឋធានីក្រុងកាប៊ុលដើម្បីប្រឆាំងទៅនឹង ការបង្កកទ្រព្យសម្បត្តិ របស់អាហ្គានីស្ថានដោយសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលបាន ធ្លាក់ចូលទៅក្នុងការដឹកនាំ របស់ក្រុមតាលីបង់មកសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន ត្រូវបានជាប់គាំងយ៉ាងខ្លាំង ជាពិសេសទ្រព្យ
សម្បត្តិនៅក្រៅប្រទេសរបស់ខ្លួន ប្រមាណជា៩ពាន់លានដុល្លារ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិកព្រមទាំងការលប់ចោល នូវជំនួយដែលមានតម្លៃ រាប់រយលានដុល្លារ
ផ្សេងទៀតផង។

ផ្ទាំងពាណិជ្ជកម្ម

បាតុករជាស្ត្រីទាំងនោះ បាននាំគ្នាកាន់បដាដោយសរសេរថា ការបង្កកទ្រព្យសម្បត្តិរបស់អាហ្គានីស្ថាន គឺជាសកម្មភាព ដែលមានភាពខុសច្បាប់ ទៅនឹងគោលការណ៍ច្បាប់
អន្តរជាតិព្រមទាំងស្ថិតនៅក្នុង គោលការណ៍បង្កភាពហិង្សាផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×