ព័ត៌មានអន្តរជាតិ

ទីកន្លែងមួយចំនួន ដែលលោក Xi Jinping ចុះត្រួតពិនិត្យការងារ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន

ចាប់ពីឆ្នាំ២០១៣មក នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបាន ចុះសួរសុខទុក្ខប្រជាជន ជជែកលេងជាមួយប្រជាជន ស្តាប់សំឡេសក្នុងចិត្ត របស់ប្រជាជន និងជូនពរឆ្នាំថ្មី។

ធ្វើដំណើរទៅមកឆ្លងកាត់ខេត្ត តំបន់និងទីក្រុងនានាលើសពី២ម៉ឺនគីឡូវម៉ែត្រ ឡើងភ្នំដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រ ធ្វើដំណើរក្រោមសីណ្ហភាពត្រជាក់ ក្រោមសូន្យ៣០អង្សាសេ ផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដោយមិនខ្លាចការនឿយហត់ ដើម្បីទៅសួរសុខទុក្ខកសិករក្រីក្រ កម្មករ ចាស់ជរារស់នៅឯកោ និងកុមារកំព្រានិងពិការជាដើម ពលករនៅមូលដ្ឋាន ពលរដ្ឋសាមញ្ញ សុទ្ធតែជាមនុស្សដែលលោក Xi Jinping យកចិត្តទុកដាក់បំផុត។ ខណៈពេលចុះត្រួតពិនិត្យការងារ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន បានបង្ហាញពីទស្សនៈកាន់អំណាច របស់លោក Xi Jinping ដែលតម្កល់ទុក ប្រជាជនជាអាទិភាព។

១ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១ខេត្ត Guizhou តើមានផលប្រយោជន៍ ដល់ប្រជាជនយ៉ាងពិតប្រាកដឬអត់ នោះត្រូវមើលថា ប្រជាជនពេញចិត្តឬអត់។

២ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ខេត្តយូណាន ប្រជាកសិកររួមចេញផុតពីភាពក្រីក្រ គ្រាន់តែជាជំហានលើកទី១ ក្នុងការឆ្ពោះទៅកាន់ជីវភាពរស់នៅ ដ៏មានសុភមង្គល ហើយជាចំណុចចាប់ផ្តើម នៃជីវភាពរស់នៅថ្មី និងការខិតខំប្រឹងប្រែងថ្មី។


៣ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ទីក្រុងប៉េកាំង ការស្វែងរករបស់បក្សកុម្មុយនិស្តចិន គឺដើម្បីធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាជនកាន់តែល្អប្រសើរ


៤ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តSichuan ចាប់ពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅតំប់ក្រីក្របំផុតចំនួន១៤កន្លែង ជាបន្តបន្ទាប់ ចូលទៅភូមិក្រីក្រជាង២០ ដើម្បីសម្រេចគោលដៅ ជាភារកិច្ចលុបបំបាត់ភាពក្រីក្រ តាមពេលកំណត់ និងជំរុញការកសាងសង្គម ដែលប្រជាជនមានជីវភាព រស់នៅធូរធារបង្គួរ។


៥ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខេត្តHebei លុបបំបាត់ភាពក្រីក្រ កែលម្អជីវភាពរស់នៅរបស់ប្រជាជន សម្រេចវិបុលភាពរួម ជាតម្រូវការជាក់ស្តែង របស់សង្គមនិយម ហើយជាគោលដៅខិតខំប្រឹងប្រែង ដែលមិនងាករេ របស់បក្សកុម្មុយនិស្តចិន។

To Top