ព័ត៌មានអន្តរជាតិ

អង្គការណាតូ និងអាមេរិក ឆ្លើយតបទៅនឹងសំណើ សន្តិសុខរបស់រុស្ស៊ី ផ្តល់ហេតុផលសម្រាប់ការ ពិភាក្សាលើបញ្ហាបន្ទាប់បន្សំ

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ការឆ្លើយតបនាពេលថ្មីៗនេះដែលបង្ហាញ ដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ចំពោះសំណើសន្តិសុខ របស់ទីក្រុងមូស្គូ ផ្តល់ហេតុផលសម្រាប់ការ ចាប់ផ្តើមការពិភាក្សា ប៉ុន្តែលើបញ្ហាបន្ទាប់បន្សំ ។

លោក Lavrov បានលើកឡើងថា “ចំពោះខ្លឹមសារ នៃឯកសារ មានប្រតិកម្មនៅទីនោះ ដែលអនុញ្ញាតឱ្យយើង ពឹងផ្អែកលើការចាប់ផ្តើម នៃការសន្ទនាដ៏ហ្មត់ចត់ ទោះបីជាយ៉ាងណាក៏ដោយ លើបញ្ហាបន្ទាប់បន្សំ” ដោយបន្ថែមថា ការឆ្លើយតបមិនមានប្រតិកម្មវិជ្ជមាន ចំពោះមេ បញ្ហាដែលមានចែងក្នុងឯកសារដើម ។

លោក Lavrov បានពន្យល់ថា បញ្ហាចម្បងសម្រាប់ទីក្រុងមូស្គូគឺ “ភាពមិនអាចទទួលយកបាន នៃការពង្រីកបន្ថែមទៀត របស់ណាតូ ទៅកាន់តំបន់បូព៌ា” និងការដាក់ពង្រាយអាវុធវាយប្រហារ ដែលនឹងគំរាមកំហែងដល់សន្តិសុខ របស់រុស្ស៊ី ។

យោងតាមរដ្ឋមន្ត្រីការបរទេស ទីក្រុងមូស្គូ នឹងពិចារណាលើការឆ្លើយតប របស់អង្គការណាតូ និងសហរដ្ឋអាមេរិករួមគ្នា ហើយបន្ទាប់ពីការ ត្រួតពិនិត្យអន្តរក្រសួង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើការសម្រេចចិត្ត លើជំហានបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាស កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានផ្ញើលិខិតជាលាយលក្ខណ៍អក្សរមួយ ទៅកាន់ប្រទេសរុស្ស៊ី ដែលនិយាយអំពីការព្រួយ បារម្ភរបស់ទីក្រុងមូស្គូ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែនអ៊ុយក្រែន។

យោងតាម Blinken ប្រទេសនេះនឹងមិនបង្ហាញ លិខិតនេះជាសាធារណៈទេ ហើយសង្ឃឹមថារុស្ស៊ីនឹងធ្វើដូចគ្នា “ពីព្រោះយើងគិតថា ការទូតមានឱកាសល្អបំផុត ដើម្បីជោគជ័យ ប្រសិនបើយើងផ្តល់កន្លែង សម្រាប់កិច្ចពិភាក្សាសម្ងាត់”៕

ដោយ ឈូក បូរ៉ា

To Top