ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងយកបញ្ហាពាណិជ្ជកម្ម ជាមួយនឹងចិន បញ្ចូលក្នុងកម្មវិធីជួបជុំ នៃអង្គការពាណជ្ជកម្មពិភពលោក WTO

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃនេះបានប្រកាសថា នឹងស្វែងរកលទ្ធភាពក្នុងការដាក់បញ្ចូល បញ្ហាជម្លោះពាណិជ្ជកម្ម ជាមួយនឹងចិនចូលទៅក្នុងរបៀបវិរៈ នៃជំនួបគ្នារបស់អង្គការ ពាណិជ្ជកម្មពិភពលោក WTO នេះបើយោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អូស្ត្រាលី។

ផែនការនេះធ្វើឡើង តបតាមការចង់បានផងដែរ ពីសំណាក់សហភាពអឺរ៉ុបដោយក្នុងនោះបានចោទប្រកាន់ថា ចិនបានអនុវត្តនូវការធ្វើពាណិជ្ជកម្ម ដែលមានភាពរើសអើង ប្រឆាំងទៅនឹងប្រទេសលីទុយនេស៊ី ហើយបានថែមទាំងគម្រាមកំហែង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាចិន ដែលតែងតែបានធ្វើការទាមទារ កាន់កាប់កោះតៃវ៉ាន់នោះបានបន្ទាប និងបន្ថយសកម្មភាពពាណិជ្ជកម្ម ជាមួយនឹងលីទុយនេស៊ី ក្រោយពេលដែលរដ្ឋាភិបាល នៃប្រទេស ដែលមានពលរដ្ឋត្រឹមតែ២,៨លាននាក់ មួយនេះបានប្រកាស ទទួលយកស្ថានទូតកោះតៃវ៉ាន់ នៅក្នុងប្រទេសរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

To Top