កីឡា

បទវិភាគ​ ៖ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងក្លាយជាការ ប្រកួតកីឡាអូឡាំពិក ប្រកបដោយភាព បៃតងបំផុត

ប៉ុន្មានថ្ងៃខាងមុខទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក ។ នៅកីឡាដ្ឋានប្រកួត ក្រៅពីអាចមើលឃើញព្រិលទឹកកកពណ៌ស ពណ៌បៃតង ដែលជា និមិត្តរូបតំណាង ឱ្យការពារបរិស្ថានអេកូឡូស៊ី ក៏បានក្លាយទៅជាពណ៌ គួរឱ្យកត់សម្គាល់របស់ការប្រកួតកីឡាអូឡាំពិក រដូវរងាដែលធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។

“ភាពបៃតង”ជាទស្សនៈសំខាន់ នៃ ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដែលបានស៊ីសង្វាក់គ្នា ជាមួយនឹងតម្រូវការរបស់ 《របៀបវារៈអូឡាំពិក ឆ្នាំ២០២០ 》 ចំពោះការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ។ មជ្ឈដ្ឋានខាងក្រៅ បានមើលឃើញថា បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការស្នើសុំធ្វើជា ម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាកាលពីឆ្នាំ ២០១៥ ប្រទេសចិន ក៏បានចាប់ផ្តើម អនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់ នូវគំនិតស្តីពី “ការរៀបចំការប្រកួត កីឡាអូឡាំពិក ប្រកដោយភាពបែបបៃតង” ហើយបានគ្រោងវិធានការ ជាក់លាក់ចំនួន ១១៩ លើ៣វិស័យ ពោលគឺការជះឥទ្ធិពល វិជ្ជមានទៅលើបរិស្ថាន ការអភិវឌ្ឍថ្មីក្នុងតំបន់និងស្វែងរកជីវភាព រស់នៅកាន់តែល្អបវរ ។

សូមយកការធានាសន្តិសុខថាមពល ដែលជាបញ្ហាសំខាន់បំផុតធ្វើជាឧទាហរណ៍ ។ កីឡដ្ឋានចំនួន ២៦ ទាំងអស់ នៃការប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំងសម្រេចបានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នូវ ការផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពល”បៃតង” ក្នុងកម្រិត ១០០ ភាគរយ ពោលគឺ ប្រើប្រាស់ថាមពលអគ្គិសនី ដែលផលិតដោយថាមពលក កើតឡើងវិញ ។ កម្មវិធីគំរូលើវិស័យថាមពលកកើតឡើងវិញ ដែលស្ថិតនៅក្រុង Zhang jiakou នៃខេត្ត Hebei បានកែប្រែថាមពល ព្រះអាទិត្យនិងខ្យល់ ក្នុងតំបន់ទៅជាថាមពលអគ្គិសនី បែបស្អាតហើយបញ្ជូនទៅកាន់ សង្កាត់ប្រកួតចំនួន ៣ របស់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដែលស្ថិតនៅក្រុងប៉េកាំង ខណ្ឌ Yanqing និងក្រុង Zhang Jiakou ។

កីឡដ្ឋានកាបូនទាប ជានិមិត្តរូបមួយទៀតរបស់ “ការរៀបចំការប្រកួតកីឡា អូឡាំពិក ប្រកបដោយភាពបៃតង” ។ កីឡដ្ឋានទាំងអស់ នៃការប្រកួតកីឡា អូឡាំពិកក្រុងប៉េកាំង សុទ្ធតែបានសមស្របនឹងស្តង់ដារ សំណង់បែបបៃតង គឺ កីឡដ្ឋាននៃកីឡាលើព្រិលទឹកកក ចំនួន ៤ បានប្រើប្រាស់អង្គធាតុត្រជាក់ កាបូនឌីអុកស៊ីតប្រភេទថ្មី ហើយបានសាងសង់គម្រោងគំរូស្តី ពីការប្រើប្រាស់ថាមពលទាបបំផុត ដែលមានទំហំលើសពី ៥ ម៉ឺនម៉ែត្រការ៉េ ។

ព្រមពេល ជាមួយគ្នានេះ ដើម្បីសន្សំសំចៃ ប្រភពធនធាន ការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំងបានប្រើប្រាស់យ៉ាងពេញ លេញនូវ “សម្បតិ្ត បេតិកភណ្ឌ” ដែលបន្សល់ទុកដោយព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំងឆ្នាំ ២០០៨ ហើយបានប្រើប្រាស់ បច្ចេកវិទ្យាដ៏ជឿនលឿន ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលកីឡាជលជាតិ” គូបទឹក”ក្លាយទៅជា”គូបទឹកកក” ពោលគឺ ប្រែពីកីឡាដ្ឋានហែលទឹក ទៅជាកីឡាដ្ឋាននៃកីឡាលើព្រិលទឹកកក ។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងបិទបញ្ចប់ កីឡដ្ឋានទាំងនេះនឹងបើកទាំងស្រុង ឱ្យសាធារណជនចូលលេងកីឡា ក្នុងន័យសម្រេចបាននូវការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ។

លើសពីនេះទៅទៀត ក្នុងចំណោមក្រុមរថយន្ត ដែលផ្តល់សេវាកម្មដល់ការប្រកួត កីឡាអូឡាំពិករដូវរងា រថយន្តប្រើថាមពល អ៊ីដ្រូហ្សែន និងរថយន្ត អគ្គិសនីសុទ្ធមានចំនួនលើសពី ៨០ ភាគរយដែលបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងានីមួយៗ ។

នាពេលថ្មីៗកន្លងទៅនេះ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិបានលើកឡើងថា គណៈកម្មាធិការត្រៀមរៀបចំការ ប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង បានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន កាបូនិច និង ការពារបរិស្ថាន ហើយបានធ្វើ តាមពាក្យ សន្យា របស់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ស្តីពីនឹងរួមចំណែក ដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព របស់ប្រទេសចិន ។ ក្នុង ក្រសែភ្នែក របស់លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មការ សម្របសម្រួលការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នៃ គណៈកម្មាធិការកីឡា អូឡាំពិកអន្តរជាតិ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងនឹងក្លាយជាការប្រកួតកីឡា អូឡាំពិកប្រកបដោយភាពបៃតងបំផុត ។

ក្នុងពេលដ៏ខ្លីខាង មុខនេះ អត្តពលិកដែលមកពីទូទាំងពិភពលោក នឹងចូលរួមការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ ដល់ពេលនោះ ពិភពលោកនឹង មិនត្រឹមតែអាច ទស្សនានូវភាពស្រស់ស្អាត នៃកីឡាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើ ជា សាក្សីនៃការអនុវត្តជាក់ស្តែង របស់ប្រទេសចិន ក្នុងការស្វែងរកការអភិវឌ្ឍប្រកបដោយ និរន្តរភាព ក៏ដូចជានឹងទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេស ចិនក្នុងការចូលរួមយ៉ាងសកម្មនូវ អភិបាលកិច្ចអាកាសធាតុ ទូទាំងពិភពលោកផងដែរ ៕

To Top