បច្ចេកវិទ្យា

ខេត្តមួយរបស់ចិន នឹងកសាងស្ថានីយ៍5G បន្ថែម១៤០០០កន្លែងទៀត នៅក្នុងឆ្នាំ២០២២

ហាប៊ីន៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបានឲ្យដឹងថាខេត្ត Heilongjiang បានប្រកាសក្នុងការសាងសង់ស្ថានីយ 5G ប្រមាណជា ១៤០០០កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះសង្ឃឹមក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល។

គួរឲ្យដឹងដែរថាខេត្តមួយនេះគឺជាខេត្តដ៏មានសក្តានុពលទៅលើវិស័យ ធ្វើពាណិជ្ជកម្មនិងឧស្សាហកម្មបែបប្រពៃណីដ៏មានប្រជាប្រិយភាពដែលក្នងនោះមានដូចជា ផលិតកម្មផលិតឧបករណ៍ប្រើប្រាស់ វិស្វកម្មផលិតផលគិមីនិងដំណើរការផលិតអាហារ។

ខេត្តក៏មានផែនការក្នុងការកសាងសួនឧស្សាហកម្មបែបឌីជីថល នៅតាមខេត្តសំខាន់ជាច្រើនដូចជា Harbin និងរដ្ឋធានី Daqingខណៈដែលកន្លងមកគិត ត្រឹមឆ្នាំ២០២១ស្ថានី៍យ5Gសរុបនៅទូទាំង ខេត្តមានទៅដល់ ១៨០០០កន្លែង៕

ប្រែសម្រួល៖ស៊ុនលី

To Top