ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្រកាសនូវសកម្មភាពថ្មី ដើម្បីកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង ដែលកំពុងកើនឡើងទូទាំងប្រទេស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវសកម្មភាពថ្មីមួយ ក្នុងគោលបំណងកាត់បន្ថយ អំពើហិង្សាដោយកាំភ្លើង ដែលកំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋបាលលោក បៃដិន នឹងបង្រ្កាបលំហូរនៃកាំភ្លើងខុសច្បាប់ ជួយរដ្ឋអាជ្ញានាំយកករណីប្រឆាំងនឹងអ្នកដែលប្រើ “កាំភ្លើងខ” – អាវុធដែលមិនបានបញ្ជាក់ និងមិនអាចតាមដានបាន – ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ និងដេញតាមរកអ្នកលក់កាំភ្លើងខុសច្បាប់ ក្នុងចំណោមរបស់ផ្សេងទៀត នេះបើយោងតាមសេតវិមាន។

លោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបានអំពាវនាវ ឱ្យមានការផ្តល់មូលនិធិបន្ថែមសម្រាប់ ប៉ូលីសសហគមន៍ និងភ្នាក់ងារអនុវត្តច្បាប់។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានឲ្យដឹងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅឯទីស្នាក់ការកណ្តាលនៃនាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉កនៅ Lower Manhattan ថា “ចម្លើយ គឺមិនត្រូវបោះបង់ចោលផ្លូវរបស់យើងនោះទេ” ។

លោក បាន បន្ត ថា “ចម្លើយ គឺ មិន ដកមូលនិធិពីកងកម្លាំងប៉ូលិស នោះទេ វាផ្តល់ឱ្យអ្នកនូវឧបករណ៍ ការបណ្តុះបណ្តាល ការផ្តល់មូលនិធិ ដើម្បីធ្វើជាដៃគូ ដើម្បីធ្វើជាអ្នកការពារ”៕

ដោយ ឈូក បូរ៉ា

To Top