Covid-19

មិនស្រកឡើយ! វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១១.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រនេះ ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១១.៥៩៤នាក់ ក្នុងនោះបូករួមទាំង អ្នកឆ្លងជំងឺក្នុងស្រុកចំនួន១១.៥៨៦នាក់ និង ៨នាក់ជាអ្នកនាំចូលពីខាងក្រៅ ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានអ្នកឆ្លងជំងឺ ខ្ពស់បំផុតគិតត្រឹមថ្ងៃសុក្រនេះ ដែលមានចំនួន ២.៧៥៦នាក់ បន្ទាប់មកភាគខាងជើងខេត្ត Nam Dinh ករណី៦២០នាក់ និងភាគកណ្តាលខេត្ត Quang Nam មានចំនួន៥៩៤ករណី ។

អ្នកឆ្លងជំងឺថ្មីនាំឲ្យចំនួនឆ្លងសរុប ក្នុងប្រទេសកើនឡើងដល់ ២.៣១៥.៦៨៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៨.១៤៧នាក់ ។ នៅទូទាំងប្រទេស មានអ្នកជំងឺច្រើននាក់គឺ ២.១០២.៤៥៦នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩ ។

ក្រសួងបានឲ្យដឹងថា វ៉ាក់សំាងកូវីដ-១៩ប្រមាណ១៨១,៧លានដូs ក្នុងនោះបូករួមទាំងការចាក់ថ្នាំ លើកទី៣ចំនួន២៨,៤ លានកម្រិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top