ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះ ទំលាក់គ្រាប់បែក​ ២គ្រឿង ហោះពីលើប្រទេសបេឡារូស ខណៈភាពតានតឹង ជាមួយនឹងអ៊ុយក្រែន

បរទេស៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជូនយន្តហោះ​ ទំលាក់គ្រាប់បែកចំនួន២ ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរចំងាយវែង ក្នុងការហោះត្រួតពិនិត្យ ពីលើដែនអាកាសប្រទេស សម្ព័ន្ធមិត្តរបស់ខ្លួនបេឡារូស ក្នុងពេលដែលភាពតានតឹង នៅតែបន្តកើតមានឡើង ជាមួយនឹងអ៊ុយក្រែននៅឡើយ។

ក្រសួងការពារជាតិរបស់រុស្ស៊ី បានបញ្ជាក់ថាយន្តហោះ ទំលាក់គ្រាប់បែក២ របស់រុស្សី ប្រភេទ Tu-22M3 ពិតជាបានធ្វើការចល័តខ្លួនពិតមែន នៅក្នុងផ្នែកមួយ នៃសមយុទ្ធអនុវត្តការងារជា មួយនឹង កងកម្លាំងទ័ពអាកាស នៃប្រទេសបេឡារូស ដែលមានរយៈពេលប្រតិបត្តិការ ដល់ទៅ៤ម៉ោង។

នៅក្រោយការហោះហើរនេះ ផងដែរក៏មានការហោះហើរឃ្លាំមើល ជាច្រើនលើកផ្សេងទៀត ពីលើដែនអាកាសប្រទេសបេឡារូសផងដែរ ដែលជាប្រទេស មានទីតាំងជួបទៅនឹងព្រំដែន ជាមួយនឹងព្រំដែនអ៊ុយក្រែន ភាគខាងជើង៕ ប្រែសម្រួល៖ស៊ុនលី

To Top