ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌូនេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣៦០០០ករណី និងស្លាប់ ៥៧នាក់

ហ្សាកាតា៖ ក្រសួង សុខាភិបាល ប្រទេស ឥណ្ឌូណេស៊ី បាន ឲ្យដឹងថា ខ្លួនបាន បញ្ជាក់ ពី ករណី ឆ្លង ជំងឺកូវីដ-១៩ ចំនួន ៣៦,០៥៧ ករណី ដែល បាន បង្កើន ចំនួន អ្នក ឆ្លង សរុបកើនឡើងដល់ ៤,៥១៦,៤៨០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើង ៥៧ នាក់ សរុបកើនឡើងដល់ ១៤៤,៥៥៤ នាក់ ខណៈមនុស្ស ១០,៥៦៩ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៤,១៨៣,០២៧នាក់។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ មនុស្សជាង ១៨៦,៥៨លាននាក់បានទទួលវ៉ាក់សាំងលើកទីមួយ ខណៈដែលជាង ១៣១,០៨លាននាក់បានចាក់វ៉ាក់សាំងលើកទីពីរ។

ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើម ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័តការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ចិន។

ដោយមានគោលបំណងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២លាននាក់នៅក្នុងប្រទេសនេះ រដ្ឋាភិបាលបានគ្រប់គ្រងចំនួនជាង ៣២៣,២០លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ផងដែរ៕
ដោយ ឈូក បូរ៉ា

To Top