បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃនេះបានប្រកាស ក្នុងការផ្តល់ជារង្វាន់ រហូតទៅដល់១០លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយទៅដល់ការចាប់ខ្លួន ឬកំណត់សញ្ញានៃអ្នកបំផ្ទុះ គ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន ទីក្រុងកាប៊ុលកាលពីខែសីហា ឆ្នាំ២០២១ ដែលគ្រានោះបានសម្លាប់មនុស្សរហូតទៅដល់ ១៨០នាក់ ក្នុងនោះមានយោធាអាមេរិក១៣នាក់។
រំលឹកដែរថាព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ធ្វើឡើងនៅចំពេលដែលអាមេរិកកំពុងបើកយុទ្ធនាការដកខ្លួនព្រមទាំង ក្រុមសម្ព័ន្ធមិត្តចេញពីប្រទេស អាហ្គានីស្ថាននិងទុក ឲ្យក្រុមតាលីបង់ចូលមកកាន់ កាប់ពេញលេញ។
ក្រៅតែពីយោធា១៣នាក់ហើយនោះ អ្នកបាត់បង់ជីវិតទាំងអស់សុទ្ ធតែជាពលរដ្ឋស៊ីវិលដែលកំពុងត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអាហ្គានីស្ថាន តាមជើងហោះហើរ របស់កងកម្លាំង ទ័ពអាកាសអាការហើយមនុស្ស ១៥០នាក់ផ្សេងទៀត ទទួលរងរបួសខណៈដែលក្រុមតាលីបង់២៨នាក់ក៏បានបាត់បង់ជីវិតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី