ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៦គ្រឿងពីបារាំង

បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ បានធ្វើការប្រកាសនឹងបញ្ជាទិញ យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៦គ្រឿង ពីប្រទេសបារាំងដែលធ្វើឲ្យចំនួន ដែលបានទិញសរុបមានទៅដល់ ៤២គ្រឿងមកហើយ។

សេចក្តីប្រកាសដោយ ក្រសួងការពារជាតិឥណ្ឌូនេស៊ី បានប្រកាសទៀតថា ពួកយើងបានព្រមព្រៀងក្នុងការ ទិញយកយន្តហោះចម្បាំងសរុប ៤២គ្រឿង។ កុងត្រាដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃគឺជាយន្តហោះដំបូង ដែលមានចំនួន ៦គ្រឿង ហើយបន្តបន្ទាប់នឹងមាន យន្តហោះ ៣៦គ្រឿងផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Florence Parly ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បានធ្វើការអះអាងអំពីកិច្ចព្រមព្រៀង ទិញលក់យន្តហោះទាំង ៤២គ្រឿងនេះផងដែរ។

គួរឲ្យដឹងដែរថា កញ្ចប់បញ្ជាទិញដំបូងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី យន្តហោះចម្បាំងជាច្រើនគ្រឿង របស់ឥណ្ឌូនេស៊ីមានសភាពចាស់ និងហួសសម័យកាលដែល ក្នុងនោះមានដូចជា F-16 ផលិតផលរបស់អាមេរិក និងយន្តហោះប្រភេទ Sukhois របស់រុស្សីជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top