ព័ត៌មានអន្តរជាតិ

ថៃ ជំរុញឱ្យគូស្នេហ៍នៅថ្ងៃ Valentine’s day ពាក់ម៉ាស ពេលរួមភេទ, កុំរួមភេទទល់មុខគ្នា និងកុំថើបបែបស៊ីជម្រៅ 

បរទេស៖ ខណៈដែលគូស្នេហ៍ក្នុងប្រទេសថៃ រៀបចំបង្ហាញអំពីក្តីស្រលាញ់រវាងគ្នាទៅវិញទៅមក នៅថ្ងៃនៃក្តីស្រលាញ់នេះ អាជ្ញាធរសុខាភិបាល កំពុងជំរុញឱ្យគូស្នេហ៍ទាំងអស់នោះ អនុវត្តការរួមភេទដោយសុវត្ថិភាព រួមទាំងពាក់ម៉ាស់អំឡុងពេលរួមភេទផងដែរ។ 

យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគ កូរ៉ូណា ក្នុងប្រទេសថៃ ជាមជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍បានកើនឡើងពីប្រហែល ៨ ០០០ករណី នៅដើមខែនេះ ដល់ជិតពីរដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ 

អាជ្ញាធរសុខាភិបាល បានសម្តែងការព្រួយបារម្ភនៅថ្ងៃទី ១៤ ខែកុម្ភៈ នេះអាចធ្វើឲ្យនិន្នាការឆ្លងនេះកាន់តែខ្លាំងឡើង ខណៈដែលការទទួលស្គាល់ក៏មានផងដែរថា ពួកគេអាចនឹងរួមភេទនៅថ្ងៃផ្សេងទៀតផងដែរ។ 

នាយកការិយាល័យសុខភាពបន្តពូជលោក Bunyarit Sukrat បានប្រាប់ AFP ថា “Covid មិនមែនជាជំងឺឆ្លង ឬ កាមរោគទេ ប៉ុន្តែការចម្លង Covid គឺអាចធ្វើទៅបានតាមរយៈការដកដង្ហើមដោយអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ និងការខ្ទាតទឹកមាត់” ។ គាត់បានណែនាំអោយគូស្នេហ៍ ធ្វើតេស្ដសិន មុនពេលណាត់ជួបរបស់ពួកគេ ដើម្បីការពារការចម្លងមេរោគទៅដៃគូរបស់ពួកគេ។

គ្រូពេទ្យរូបនេះ បន្ថែមថា គូស្នេហ៍ទាំងនោះត្រូវបានជំរុញ «មិនឱ្យរួមភេទទល់មុខ និងការថើបបែបស៊ីយ៉ាងជ្រៅ” ហើយប្រើវិធីពន្យារកំណើត ប្រសិនបើពួកគេចង់ជៀសវាងការមានផ្ទៃពោះដែលមិនចង់បាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top