ព័ត៌មានអន្តរជាតិ

រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងលែងតម្រូវឱ្យពាក់ម៉ាស និងបង្ហាញកាតចាក់វ៉ាក់សាំង នៅខែមីនាក្រោយនេះ

បរទេស​​ ៖ រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងត្រូវទម្លាក់ចោលការ តម្រូវឱ្យពាក់ម៉ាសម៉ាស នៅក្រោយថ្ងៃទី២៨ ខែកុម្ភៈ ដោយសារករណីឆ្លងវីរុសកូវីដ១៩ ធ្លាក់ចុះ ។ នេះបើតាមលោកស្រី Muriel Bowser ជាអភិបាលរដ្ឋ បានប្រកាសកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន NBC Washington ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការផុតកំណត់មានន័យថា ចាប់ពីថ្ងៃទី១ ខែមីនា ការពាក់ម៉ាសនឹងមិនត្រូវបានទាមទារទៀតនោះទេនៅកន្លែងជាច្រើនដូចជា ភោជនីយដ្ឋាន និងបារ កន្លែងកម្សាន្ត និងកីឡា កន្លែងហាត់ប្រាណ និងកន្លែងអាជីវកម្ម រួមទាំងកន្លែងជាច្រើនទៀត។

យ៉ាងណាក៏ដោយ សម្រាប់ម៉ាសមុខនឹងបន្តត្រូវបានទាមទារនៅកន្លែងដូចជា អាជីវកម្មឯកជនណាមួយដែលជ្រើសរើសតម្រូវឱ្យពាក់ម៉ាស សាលារៀន កន្លែងថែទាំកុមារ ការថែទាំសុខភាព បរិក្ខារពេទ្យ បណ្ណាល័យ មណ្ឌលថែទាំ កន្លែងរស់នៅជំនួយជម្រក, បន្ទប់ស្នាក់នៅ កន្លែងកែប្រែ មធ្យោបាយធ្វើដំណើរសាធារណៈ តាក់ស៊ី និងយានជំនិះរួមគ្នា។

អាជីវកម្មឯកជនណាមួយដែលចង់តម្រូវឱ្យបុគ្គលិក ឬអតិថិជនប្រើប្រាស់របាំងមុខ នឹងនៅតែអាចធ្វើដូច្នេះបាន។

លើសពីនេះ ចាប់ពីថ្ងៃអង្គារនេះ ការតម្រូវឱ្យបង្ហាញកាត់ចាក់វ៉ាក់សាំង នឹងមិនត្រូវបានទាមទារទៀតទេនៅកន្លែងសាធារណៈដូចជាភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាដើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top