ព័ត៌មានអន្តរជាតិ

ចៅក្រមនៅអាមេរិក ប្រឈមមុខនឹងការកើនឡើង នៃការគំរាមកំហែងជ្រុល និយមនៅឆ្នាំ២០២១

វ៉ាស៊ីនតោន ៖ ការកើនឡើង នៃភាពជ្រុលនិយមក្នុងស្រុក នៅក្នុងសហរដ្ឋអាមេរិក កំពុងក្លាយជាការគំរាមកំហែង ដល់ចៅក្រមសហព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍បានឲ្យដឹងថា ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងការគំរាមកំហែងច្រើនជាង ៤៥០០ករណី និងការទំនាក់ទំនងមិនសមរម្យ ផ្សេងទៀតនៅឆ្នាំ២០២១។

កាលពីថ្ងៃចន្ទ នាយកសេវា Marshals របស់សហរដ្ឋអាមេរិក លោក Ronald Davis បានលើកឡើងថា ការកើនឡើង នៃភាពជ្រុលនិយមក្នុងស្រុកនៅអាមេរិក កំពុងមានការព្រួយបារម្ភ ដោយកត់សម្គាល់ថា ចំនួននៃការគំរាម កំហែងកំពុង “កើនឡើងជាលំដាប់” ។

របាយការណ៍ បានឲ្យដឹងថា “មន្រ្តីអនុវត្តច្បាប់សហព័ន្ធ បានលើកឡើងពីការព្រមាន អំពីការកើនឡើងនៃការគំរាមកំហែង ដែលបង្កឡើង ដោយពួកកំពូលអ្នក និយមស្បែកស និងសកម្មជន ប្រឆាំងរដ្ឋាភិបាល”៕

ដោយ ឈូក បូរ៉ា

To Top