ព័ត៌មានអន្តរជាតិ

ត្រឹម២៤ម៉ោង រុស្ស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១៧ម៉ឺនករណី

ម៉ូស្គូ៖ មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៧០,៦៩៩ករណី ក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនអ្នកស្លាប់ទូទាំងប្រទេស បានកើនឡើងពី ៧៤៥នាក់ សរុបកើនឡើងដល់ទៅ ៣៤៥,៥០០នាក់ ខណៈពេលដែលចំនួនអ្នកជាសះស្បើយ បានកើនឡើងពី ១៤៧,២៩៦នាក់ សរុបកើនឡើងដល់១២,៣៦៥,២៣៨នាក់។

ទន្ទឹមនឹងនេះ ទីក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន ៦,៣៨៨ ដែលនាំឱ្យចំនួនសរុបកើនឡើង ដល់ ២,៦៦៤,១៨៩ករណី។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ពលរដ្ឋរុស្ស៊ីជាង ៨៦,៦ លាននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ហើយជាង ៨២,៦ លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕​ ដោយ ឈូក បូរ៉ា

To Top