ព័ត៌មានអន្តរជាតិ

Breaking: ខណៈពិភពលោក សម្លឹងមើលការ ឈ្លានពានអ៊ុយក្រែន តៃវ៉ាន់ឯណេះ ព្រមាន ឱ្យដឹងថា មានយន្តហោះចម្បាំងរបស់ចិន នៅក្នុងតំបន់ការពារ ដែនអាកាសរបស់ខ្លួន

Breaking: ខណៈពិភពលោក ​សម្លឹង​មើល​ការ​ឈ្លានពាន​អ៊ុយក្រែន តៃវ៉ាន់​ ឯណេះ ព្រមាន​ឱ្យដឹងថា មានយន្តហោះ​ចម្បាំង​របស់​ចិន​ នៅ​ក្នុង​តំបន់​ការពារ​ ដែនអាកាស​របស់​ខ្លួន, នេះបើតាមការផ្សាយ របស់ South China Morning Post។

ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ បានធ្វើការរាយការណ៍ថា យន្តចម្បាំង ៩គ្រឿងរបស់ចិន បានធ្វើការហោះហើរ ពីលើដែនអាកាសរបស់ខ្លួន ក្រោយរយៈពេលតែ មួយម៉ោងប៉ុណ្ណោះដែលរុស្ស៊ី បានបើកការវាយប្រហារ​ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញ។

ក្រសួងបានបញ្ជាក់ទៀតថា នៅក្នុងបេសកកម្មហោះហើរនោះ មានរួមទាំងយន្តហោះចម្បាំង ប្រភេទ J-16 ចំនួន៨គ្រឿង និងយន្តហោះឈ្លបយកការណ៍ ប្រភេទ Y-8 ចំនួនមួយគ្រឿងផងដែរ។

ផែនការនៃការហោះហើរ ដោយយន្តហោះចម្បាំង ក៏ត្រូវបានបង្ហាញជាសាធារណៈ ដោយក្រសួងការពារ នៃកោះតៃវ៉ាន់ផងដែរ ដែលអាចឲ្យគេមើលឃើញថា យន្តហោះទាំងនោះបានធ្វើដំណើរ ពីលើដែនកោះ Pratas ស្ថិតនៅភាគខាងឥសាន នៃកោះតៃវ៉ាន់។

ជាការឆ្លើយតប យន្តហោះចម្បាំងកោះតៃវ៉ាន់ជាច្រើន បានចល័តនិងប្រដេញយន្តហោះទាំងនោះ ត្រឡប់ទៅវិញហើយ ខណៈដែលប្រព័ន្ធការពារមីស៊ីល ក៏បានដាក់ឲ្យដំណើរត្រៀម និងត្រួតពិនិត្យស្ថានភាពផងដែរ៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top