បរទេស៖ ជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែន រួមទាំងកុមារ និងស្ត្រី ជាច្រើននាក់ ជាមួយសត្វចិញ្ចឹមរបស់ពួកគេ បានបោះជំរំពេញមួយយប់ នៅស្ថានីយ៍រថភ្លើងក្នុងប្រទេសប៉ូឡូញដែលជាប្រទេសជិតខាងអ៊ុយក្រែន បន្ទាប់ពីបានភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា Olha អាយុ 36 ឆ្នាំជាគ្រូបង្រៀននៅវិទ្យាស្ថានពហុបច្ចេកទេសនៅទីក្រុង គៀវ ប្រទេសអ៊ុយក្រែន បាននិយាយថា “ខ្ញុំមកពីទីក្រុងគៀវ។ ខ្ញុំបានឮសំឡេងផ្ទុះនៅក្បែរអគាររបស់ខ្ញុំ… ហើយខ្ញុំបានប្រញាប់រៀបអីវ៉ាន់ ខ្ញុំយកអ្វីៗគ្រប់យ៉ាងជាមួយខ្ញុំ”។
ប៉ុន្មានម៉ោងបន្ទាប់ពីការរត់គេចពីការប្រយុទ្ធនៅក្នុងប្រទេសកំណើតរបស់ខ្លួន Olha ស្ថិតក្នុងចំណោមអ្នកមកដល់ប្រហែល ២០០ នាក់ផ្សេងទៀត ដែលកំពុងដេកនៅស្ថានីយ៍ក្នុងទីក្រុង Przemysl ភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
ភាគច្រើនជាស្ត្រី ពួកគេបាននៅស្ទើរពាសពេញកៅអីនៅក្នុងសាល ឬអង្គុយលើកៅអី ឬ ជំរុំពណ៌លឿងជាមួយនឹងវ៉ាលីរបស់ពួកគេ មនុស្សជាច្រើនដែលបានតាមដានព័ត៌មានពីទូរស័ព្ទដៃដោយអន្ទះសារ៕ប្រែសម្រួលៈ ណៃ តុលា