ព័ត៌មានអន្តរជាតិ

Update: ក្រុមអ្នកប្រយុទ្ធជាង ១២ ០០០នាក់ មកពីសាធារណរដ្ឋឆេឆេនី ប្រកាសចូលរួមជាមួយកងទ័ពរុស្សី

បរទេស៖ ក្រុមបុរសរាប់ពាន់នាក់មកពីសាធារណរដ្ឋ ឆេឆេនី មានឆន្ទៈក្នុងការផ្តល់ជំនួយ ដល់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី, មេដឹកនាំនៃសាធារណរដ្ឋ ភាគខាងត្បូងលោក Ramzan Kadyrov បានសន្យា ខណៈដែលយោធារបស់ទីក្រុងម៉ូស្គូ បានធ្វើការវាយប្រហារថ្ងៃទីពីរលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ អ្នកស្ម័គ្រចិត្តក្នុងតំបន់ចំនួន ១២ ០០០នាក់ បានប្រមូលផ្តុំគ្នានៅលើ ទីលានកណ្តាលនៃរដ្ឋធានី Grozny ក្នុងតំបន់។ Kadyrov បានជូនដំណឹងដល់បណ្តាញផ្សព្វផ្សាយ ‘Chechnya Sevodnya’ អំពីការប្រមូលផ្តុំរបស់ពួកគេដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះវិមានក្រឹមឡាំង និងការត្រៀមខ្លួន ក្នុងការជួយដល់គោលបំណងរបស់ខ្លួន ។

លោក Kadyrov បានប្រាប់អ្នកសារព័ត៌មានថា “ទាំងនេះគឺជាអ្នកស្ម័គ្រចិត្តដែល ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញ សម្រាប់ប្រតិបត្តិការពិសេស នៅពេលណាក៏បាន ដើម្បីធានាបាននូវរដ្ឋ និងប្រជាជនរបស់យើង” ដោយបន្ថែមថា គ្មានកងទ័ពណានឹងត្រូវដាក់ពង្រាយរហូតដល់ “មេបញ្ជាការកំពូល” លោក Putin បានផ្តល់ ទៅពេលខាងមុខ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top