បរទេស៖ យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឡាតវីលោក Artis Pabriks កាលពីថ្ងៃសុក្របានឲ្យដឹងថាក្រុមយោធារបស់សហរដ្ឋអាមេរិក និងយោធាណាតូផ្សេងទៀតដែលទើប ធ្វើដំណើរ
មកដល់ប្រទេសឡាតវីបានធ្វើការ ផ្ញើសារទៅកាន់លោកប្រធានាធិបតីរុស្សី Vladimir Putin ថារុស្សីគួរតែនៅឲ្យឆ្ងាយពីពួកគេ។
ថ្លែងនៅក្នុងពិធីស្វាគមន៍វត្តមានមកដល់ នៃយោធាអាមេរិកចំនួន៤០នាក់ ជាលើកដំបូងពីប្រទេសអ៊ីតាលីលោករដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថាយោធាបន្ថែមប្រមាណជា៣០០នាក់ ទៀតនឹងត្រូវធ្វើដំណើរមកដល់ឡាតវីជាបន្ត បន្ទាប់ទៀតផងដែរនាពេលខាងមុខ។
លោក Pabriksបានថ្លែងបែបនេះ ទៀតដែរទៅកាន់ក្រុមយោធាទាំងនោះថា៖ ពួកយើងជាប្រទេសតូច។ ពួកយើងបានត្រៀមខ្លួនរួចទៅហើយដើម្បីធ្វើអ្វីគ្រប់ យ៉ាងក្នុងការការពារជាតិរបស់យើង ហើយយើងមិនខ្លាចស្លាប់សម្រាប់
ប្រទេសយើងឡើយ។
រំលឹកដែរថាប្រទេសរុស្សីបានបើកការវាយប្រហារចូល ទៅប្រទេសអ៊ុយក្រែនទាំងផ្លូវគោកផ្លូវអាកាស និងផ្លូវទឹកកាលពីថ្ងៃព្រសហ្បតិ៍ កន្លងមកក្រោយពេលបានប្រមូលកម្លាំង បានរហូតទៅដល់១៥ម៉ឺននាក់ ចល័តនៅតាមបណ្តោយ ព្រំដែនជាមួយនឹងអ៊ុយក្រែនផងឡាតវី ផងនិងប្រទេសបេឡារូសផង៕
ប្រែសម្រួល៖ស៊ុនលី