បរទេស៖ សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រាប់មីស៊ីលបានវាយប្រហារអគារលំនៅដ្ឋានកម្ពស់ខ្ពស់មួយនៅភាគខាងលិច នៃរដ្ឋធានីគៀវនៅព្រឹកថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុដែលត្រូវបានរាយការណ៍បានកើតឡើងចំពេលប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងប្រទេស។ មន្ត្រីអ៊ុយក្រែនបានផ្សព្វផ្សាយរូបថតនៃអគារមួយផ្នែកដែលត្រូវបានបំផ្លាញលើបណ្តាញសង្គម។
ពួកគេបាននិយាយថា អ្នកឆ្លើយតបដំបូងបាននឹងកំពុងជម្លៀសអ្នកស្រុក និងធ្វើការដើម្បីកំណត់ចំនួនអ្នកស្លាប់។ សេវាសង្គ្រោះបន្ទាន់ក៏បានចែករំលែកនូវអ្វីដែលពួកគេបាននិយាយថា ជាវីដេអូនៃការបាញ់មីស៊ីលត្រូវអគារ។ វាមិនច្បាស់ថា កាំជ្រួចនេះមកពីណាទេ ហើយ RT មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវវីដេអូនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា