ព័ត៌មានអន្តរជាតិ

លោក ពូទីន សម្រេចដាក់កម្លាំងការពាររុស្ស៊ី លើកាតព្វកិច្ចប្រយុទ្ធ ក្នុងជម្លោះជាមួយអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរារាំងរបស់ប្រទេសនេះ ត្រូវបានដាក់នៅលើ “របៀបពិសេសនៃកាតព្វកិច្ចប្រយុទ្ធ” នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយមន្ត្រីការពារជាតិកំពូល។

លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Valery Gerasimov បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃសមាជិកណាតូនាំមុខគេបានចេញ “សេចក្តីថ្លែងការណ៍ឈ្លានពាន” ប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោក ពូទីន បានលើកឡើងថា ប្រទេសលោកខាងលិចកំពុងដាក់ “ទណ្ឌកម្មខុសច្បាប់” ប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ការសម្រេចដាក់ កងកម្លាំងការពារជាតិ ជាកាតព្វកិច្ចប្រយុទ្ធត្រូវបាន ធ្វើឡើងខណៈពេលដែលរុស្ស៊ី បាននិង កំពុងធ្វើ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន តាំងពីដើមថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះថា កងកម្លាំងរុស្ស៊ី បានបំផ្លាញវត្ថុហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន ៩៧៥ កន្លែង៕

ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top