ព័ត៌មានអន្តរជាតិ

Update៖ រុស្សី បញ្ជាក់ប្រាប់យូអិនថា គ្មានផែនការដើម្បីកាន់កាប់លើទឹកដី អ៊ុយក្រែន ឡើយ

បរទេស៖ ថ្លែងទៅកាន់អង្គប្រជុំនៅអង្គការប្រជាជាតិ ស្តីអំពីបញ្ហាលុកលុយនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទម្សិលមិញនេះតំណាងពិសេសរបស់រុស្សី ប្រចាំនៅយូអិនលោក Vasily Nebenza បានចេញមកបញ្ជាក់ថា រុស្សីមានគោលបំណងតែមួយគត់គឺជួយសង្គ្រោះ ជិវិតពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ Donbass និងដាក់ពិន័យចំពោះរដ្ឋាភិបាលអ៊ុយក្រែន ដែលកន្លងមក៨ឆ្នាំនេះបានធ្វើសកម្មភាព ឃោរឃៅនិង ការប្រល័យពូជសាសទៅលើពលរដ្ឋរុស្សី ដែលរស់នៅទីនោះប៉ុណ្ណោះ។

លោក Nebenza បានបញ្ជាក់បែបនេះទៀតថា៖ការកាន់កាប់ និងគ្រប់គ្រងទៅលើប្រទេសអ៊ុយក្រែន គឺមិនស្ថិតនៅក្នុងផែនការរបស់រុស្សីឡើយ។ គោលបំណងនៃប្រតិបត្តិការយោធា ពិសេសលើកនេះ គឺដើម្បីការពារ ពលរដ្ឋរុស្សីដែលតែងតែទទួលរងនូវការធ្វើបាប យ៉ាងឃោរឃៅពីរដ្ឋាភិបាលក្រុងគៀវ ក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ។នេះគឺជាមូលហេតុតែមួយ គត់ដែលរុស្សិចាំបាច់ត្រូវតែបំផ្លាញអ៊ុយក្រែន ឲ្យបាត់បង់យោធា និងបំផ្លាញរដ្ឋាភិបាលណាហ្ស៊ីសនិយមនេះចេញ។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បានបន្តដែរថា៖ ចំណែកឯសកម្មភាពបញ្ជូនយោធារបស់ណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន នោះក៏កំពុងរុញច្រានឲ្យរដ្ឋាភិបាលក្រុងមូស្គូក្នុង ការធ្វើការពិនិត្យឡើងវិញជាការឆ្លើយតបផង ដែរនិងក៏កំពុងដាក់
សំពាធឲ្យសម្ព័ន្ធមិត្តនឹង មានជម្លោះជាមួយនឹងរុស្សីជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top