ព័ត៌មានអន្តរជាតិ

Breaking៖ រុស្ស៊ី ទម្លាក់គ្រាប់បែកចំទីក្រុងធំទី២ របស់អ៊ុយក្រែន ខណៈកិច្ចចចារមិនទាន់ជោគជ័យ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា ទីក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់រុស្ស៊ី ខណៈដែលកិច្ចចចារគ្នាដើម្បី ដោះស្រាយជម្លោះមិនបានសម្រេច ។

ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារនៅទីក្រុង Kharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ ។

ថ្ងៃនេះ ជាថ្ងៃទី៦ហើយ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពាន លើប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី កំពុងប្រឈមនឹងការបង្កើនភាព ឯកោពីអន្តរជាតិ ខណៈប្រទេសនានាដាក់ ទណ្ឌកម្មលើប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top