បរទេស៖ សេតវិមានកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្ម ទៅលើបណ្តាក្រុមហ៊ុន ពាក់ព័ន្ធនឹងវិស័យការពារ ជាតិរបស់រុស្សីចំនួន២២ ព្រមទាំងបន្តត្រួតពិនិត្យទៅលើការនាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលគាំទ្រទៅដល់ ការរុករករ៉ែប្រេង។
ការដាក់ទណ្ឌកម្មដែលមានទាំង សកម្មភាពទាំងឡាយនៅក្នុង ប្រទេសបេឡារូសផងនោះ ត្រូវបានសេតវិមានពន្យល់ថា៖ ទណ្ឌកម្ម ទាំងនេះនឹងអាចមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបង្វែរបច្ចេកវិទ្យា និងកម្មវិធីនានាតាមរយៈប្រទេសបេឡារូស ទៅកាន់ប្រទេស រុស្សីនិងកំណត់យកកម្រិតធ្ងន់ធ្ងរ ទៅលើសមត្ថភាពរបស់រុស្សី និងបេឡារូសចំពោះសកម្មភាព លុកលុយអ៊ុយក្រែន។
ទណ្ឌកម្មពេញលេញទាំងនេះ ក៏រួមមានទាំងគោលដៅទៅលើការ នាំចេញប្រេងរបស់រុស្សីផងដែរ ដែលសេតវិមានជឿជាក់ថា គឺជាប្រភពដ៏សំខាន់ ដែលគាំទ្រទៅដល់ កងកម្លាំងយោធារបស់ប្រទេសរុស្សី ៕
ប្រែសម្រួល៖ ស៊ុន លី
