បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក បានប្រកាសក្នុងការផ្លាស់ប្តូរ ពេលវេលាសាជាថ្មីទៅលើការ ធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Minuteman III ដែលដំបូងឡើយត្រូវបានត្រៀម ធ្វើឡើងនៅចុងសប្តាហ៍នេះ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក John Kirby បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះដែរថា សកម្មភាពនេះគឺសំដៅទៅ លើការអនុវត្តទៅលើការងារ ដែលអាមេរិកគួរតែធ្វើក្នុងនាម ជាមហាអំណាចនុយក្លេអ៊ែរដែល ពោរពេញទៅដោយទំនួលខុសត្រូវ។
លោកបន្តថា នៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីអនុវត្តមួយដែលពួកយើង មិនចង់ឃើញមានការយល់ច្រឡំ ឬការសម្រេចចិត្តខុសណាមួយ ចំពោះបញ្ហានេះដូច្នេះលោករដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក បានណែនាំឲ្យយើងក្នុងការពន្យារពេល បណ្តោះអាសន្នចំពោះការធ្វើតេស្តមីស៊ីល Minuteman III សិននៅក្នុងពេលនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
