ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ និងស៊ុយអែត ធ្វើសមយុទ្ធយោធារួមគ្នា

បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយបានចាប់ផ្តើម ធ្វើឡើងនៅក្នុងដែនសមុទ្រនៃក្បែរតំបន់កោះ Gotland ភាគខាងលិចរវាងកងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ ជាមួយនឹងកងកម្លាំង នៃប្រទេសស៊ុយអែត។

រដ្ឋាភិបាលក្រុង Helsinkik ក៏បានបញ្ជាក់ទៀតដែរថា ស្ថានភាពសន្តិសុខកាន់តែ តានតឹងបានកំពុងដាក់សំពាធយ៉ាងខ្លាំង ទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការល្អ និងការបណ្តុះបណ្តាលរួមគ្នា ដែលយើងគួរតែមានរួមគ្នា និងដើម្បីអាចថែរក្សាសន្តិសុខ នៅក្នុងតំបន់របស់យើងបាន ។

គួរឲ្យដឹងដែរថាការសម្រេចចិត្ត ក្នុងការធ្វើសមយុទ្ធយោធានេះ បានកើតឡើងនៅក្រោយពេលដែល ប្រទេសទាំងពីរបានប្រកាស ក្នុងការផ្តល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចប្រឆាំងទៅនឹង ការលុកលុយរបស់រុស្សី៕

ប្រែសម្រួល៖ ស៊ុន លី

To Top