ព័ត៌មានអន្តរជាតិ

ការលេងសន្លឹកបៀ តៃវ៉ាន់ របស់អាមេរិក នឹងត្រូវបរាជ័យ

ប៉េកាំង ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo ដែលល្បីល្បាញដោយសារមានមោទនភាព ចំពោះ “ការភូតកុហក បោកប្រាស់ និងលួចបន្លំ” កំពុងព្យាយាមម្តងទៀត ដោយឥតអៀនខ្មាស ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ផ្នែកនយោបាយ ដោយលេង “សន្លឹកបៀតៃវ៉ាន់” ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ច របស់លោកទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ ។

ទោះយ៉ាងណាក៏ដោយ ការប៉ុនប៉ង ដ៏អាក្រក់របស់លោក Pompeo និងអ្វីៗផ្សេងទៀតនឹងត្រូវបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មតិសាធារណៈ របស់ពិភពលោក បានកំណត់សម្លេង សម្រាប់ Pompeo តាំងពីយូរយារណាស់ មកហើយ ដោយដាក់លោកថា ជា “រដ្ឋលេខាធិការ ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក” និង “អ្នកដុតកំដៅផ្នែកនយោបាយ” គឺ លោកដែល បាន អះអាង ដោយ មុខ ទទេ ថា “ខ្ញុំ ជា នាយក CIA យើង កុហក យើង បោក យើង លួច” ។

ក្នុងពេលកំពុងកាន់តំណែង លោក Pompeo បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ចិន ដោយឥតលាក់លៀម ដោយការជ្រៀតជ្រែកម្តង ហើយម្តងទៀត នៅក្នុងសំណួរតៃវ៉ាន់ ដោយបន្សល់ទុកនូវកំណត់ត្រាដ៏ល្បីមួយ ។

មិនយូរប៉ុន្មានមុនពេល លោកចាកចេញពីតំណែង លោក Pompeo បានដកការរឹតបន្តឹងលើទំនាក់ទំនង ផ្លូវការ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់របស់ប្រទេសចិន ក្នុងគោលបំណងចង់ធ្វើឱ្យខូចស្លាកស្នាម យូរអង្វែងលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

បន្ទាប់ពីចុះចេញពីតំណែង អតីតមន្ត្រីអាមេរិករូបនេះ នៅតែព្យាយាមដេញ តាមពីក្រោយការលើកឡើងជាសកល ដោយធ្វើការកត់សម្គាល់ មិនទទួលខុសត្រូវលើតៃវ៉ាន់ ជាញឹកញាប់នៅក្នុង “ការបង្ហាញការគាំទ្រ” សម្រាប់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ដែលដឹកនាំដោយខ្លួនឯង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top