ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី និងអ៊ុយក្រែន ឯកភាពបន្តកិច្ចចចារគ្នា ខណៈពិភពលោក មានភាពតានតឹង នឹងរកដំណោះស្រាយ លើជម្លោះយោធា

ម៉ូស្គូ/គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នំា២០២២ថា ខណៈដែលការចរចាជុំទី១ មិនទទួលបានលទ្ធផលជាក់ស្តែង គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន កំពុងរំពឹងថា កិច្ចចរចាសន្តិភាពជុំទី២ ដែលត្រូវបានគេរាយការណ៍ថា អាចប្រព្រឹត្តទៅនៅថ្ងៃពុធ ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការបន្តដំណើរការចរចារ ខណៈដែលពិភពលោក មានភាពតានតឹងជាមួយនឹងការដោះស្រាយ ការផ្ទុះចេញពីជម្លោះយោធា ស្របពេលដែលតម្លៃមាស ប្រេង និងផលិតផលកសិកម្មផ្សេងបានកើន ឡើងយ៉ាងខ្លាំង ស។

ទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទដោយទីភ្នាក់ងារជន ភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានបង្ហាញថា មនុស្សជាងកន្លះលាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់ប្រទេសរូម៉ានី ប៉ូឡូញ ហុងគ្រី និង ប្រទេសជិតខាងផ្សេងទៀត ។

ប្រទេសចិន រួមជាមួយនឹង បណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនផ្សេងទៀត បាននឹងកំពុងអំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ី ឈរក្នុងផ្លូវកណ្តាលក្នុង ដំណោះស្រាយតាមរយៈការចរចាគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top